ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង

AKP ប៉េកាំង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាង ដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំងយន្តហោះពិសេស ដើម្បីគង់ប្រថាប់ពិនិត្យ និង ព្យាបាលព្រះរាជសុខភាព នាមន្ទីរពេទ្យនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពី សំណាក់លោកជំទាវ អគ្គរាជទូតកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

រូបថត៖ ទំព័រហ្វេសប៊ុក Royal du Cambodge