ក្រុមអតីតសិស្សមិត្តភាពកងមាសអញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាដល់លោកគ្រូ ដែលមានជម្ងឺធ្ងន់ធ្ងរ

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី៖


ក្រុមអតីតសិស្សមិត្តភាពកងមាសកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បាន អញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាដល់លោកគ្រូ ដែលមានជម្ងឺធ្ងន់ចំនួន២នាក់នៅគេហដ្ឋាន របស់លោកគ្រូផ្ទាល់ស្ថិតនៅភូមិ ថ្មី ឃុំ រកាគយ និងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពុងចាម។

លោក គិត ឆៃអុីអតិតសិស្ស វិទ្យាល័យហ៊ុន សែន ពាមជីកងបានអោយដឹងថាថវិការរួមរបស់មិត្តភាពកងមាសបានឧបត្ថម្ភលោកគ្រូ៖
-ជូនលោកគ្រូ ស៊ុន បុិនលី មានចំនួន ១លានរៀលនិង-ជូនលោកគ្រូ ទួន ងួនហេង ចំនួន ១លានរៀល ។លោកបានអោយដឹងទៀតថាលោកគ្រូទាំងពីរនាក់បានចូលនិវត្ត ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះលោកគ្រូបានធ្លាក់ខ្លួនឈឺជាទម្ងន់ ពិសេសលោកគ្រូ ទួន ងួនហេង មានជម្ងឺរហូតបាត់បង់ការចងចាំនិងកាយសម្បទា។លោក គិត ឆៃអុីមអោយដឹងទៀតថាទោះបីលោកគ្រូ ទួន ងួនហេងដើរមិនកើតយ៉ាងណាក្ដីប៉ុន្តែគាត់ ចងចាំខ្លះៗចំពោះក្រុមសិស្សមិត្តភាពកងមាស ។ លោកគ្រូ ទួន ងួនហេងបាន និយាយថាគាត់នៅចាំ លោកគិត ឆៃអុីមជាសិស្សជំនិតរបស់គាត់ ។
ពេលឮសំដីរបស់លោកគ្រូ ក្រុមអតិតសិស្សមិត្តភាពកងមាសស្ទើទប់ទឹកភ្នែកមិនបាន។


ក្រុមអតិតសិស្សមិត្តភាពកងមាសបានអោយដឹងថាការអញ្ជើញទៅសួរសុខទុក្ខនេះគឺជាការដឹងគុណចំពោះលោកគ្រូដែលបានផ្ដល់ចំណេះដឹងដល់ ក្រុមអតិតសិស្សមិត្តភាពកងមាស។
លោកគ្រូ ស៊ុន បុិនលីមានប្រសាសន៍ថា៖លោកគ្រូសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់សមាជិកសមាជិការមិត្តកងមាស ទាំងអស់ដែលចាត់តំណាងមកសួរសុខទុក្ខខ្ញុំដល់ផ្ទះនិងបានឧបត្ថមទឹកប្រាក់ចំនួនមួយលានរៀលថែមទៀត។ជាមួយនោះក្មួយស្រី លី ជោតវណ្ណក៏បានឧបត្ថមបន្ថែមចំនួនហាសិបដុល្លាទៀតលោកគ្រូសូមជូនពរប្អូនៗក្មួយៗសិស្សទាំងអស់ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំណែកឯកូនចៅរបស់លោកគ្រូ ទួន ងួនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមិត្តភាពកងមាស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងជូនថវិកាចំនួន១លានរៀល ដល់ឪពុករបស់ខ្ញុំ ។ ខ្ញុំសូមបួងសួងវត្ថុស័កសិទ្ធក្នុងលោកជួយឲ្យមិត្តភាពកងមាសជួបប្រទះតែសេចក្តីសុខ និងជោគជ័យជារៀងរហូត ៕