ឯកឧត្ដមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរ

AKP សៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ —

ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ អញ្ជើញមកដល់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាង្គប្រាសាទអង្គរ ខណៈឯកឧត្តម និងលោកជំទាវ កំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ទស្សនកិច្ចផ្លូររដ្ឋរយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ នៅឯព្រលានយន្តហោះ មានវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត។

រូបថត៖ ឃុត សៅ