សសយក​ ខេត្តត្បូងឃុំ និងព្រៃវែង​ បានចុះអនុស្សរណៈ​យោគយល់គ្នាជាមួយ សហគមន៏សម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ

តៃនិញ៖​ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ លោក ម៉ៅ ឌុង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធាន​       ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូ ស.ស.យ.ក ខេត្ត ចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូង និងខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីថ្នាក់ដឹកនាំនៃខេត្តទាំងបី ត្បូងឃ្មុំ ព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

អនុស្សរណៈនេះ ផ្តោតសំខាន់លើវិស័យអប់រំ វិស័យកីឡា សកម្មភាពសង្គម មនុស្សធម៌ សុខមាលភាព រួមទាំងការស្វែងយល់អំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ឬទស្សនកិច្ចសិក្សារវាងគ្នា និងគ្នា សម្រាប់យុវជននៃខេត្តនីមួយៗ។

ក្នុងកម្មវិធីនុះ​​ ក៏មានការអញ្ជើញចុះទស្សនកិច្ច​ ទៅក្រុមហ៊ុនកែច្នៃផលិតមួយកន្លែងរបស់យុវជនក្នុងខេត្តនោះ និងមានការប្រគួតកីឡាជាលក្ខណៈមិត្តភាពរវាងយុវជនស.ស.យ.កខេត្តត្បូងឃ្មុំ និងយុវជនសមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តតៃនិញផងដែរ៕