អ.ស.ប ផ្តល់ការលើកលែងការដាក់ទណ្ឌកម្មចំនួន៥​សម្រាប់គម្រោងមនុស្សធម៌ នៅក្នុងប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — តាមគេហទំព័រ អ.ស.ប បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានផ្តល់នូវការ​លើកលែងការដាក់ទណ្ឌកម្ម​នៅសប្តាហ៍នេះ ក្នុងការផ្តល់នូវគម្រោងមនុស្សធម៌ដែលបាន​ស្នើសុំចំនួន៥ ចំពោះប្រទេស កូរ៉េខាងជើង​ ដើម្បីឈាន​ឆ្ពោះទៅមុខ ដោយរួមមានការផ្តល់នូវ​អាហារូបត្ថម្ភ និង​ការផ្គត់ផ្គង់ថ្នាំពេទ្យ​។

ការលើកលែងទាំងនេះ បានបើកផ្លូវសម្រាប់ប្រភេទទំនិញនានា ដែលបានដាក់ទណ្ឌកម្ម​ នឹងត្រូវបានគេនាំចូលទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់គម្រោងអាហារូបត្ថម្ភរបស់កុមារ​មួយ ដោយអង្គការក្រៅរដ្ឋាភិបាលបារាំងអន្តរជាតិ​​ Premiere Urgence International និងគម្រោងថែទាំមនុស្សចាស់មួយ​ផ្សេងទៀតរបស់អង្គការក្រៅរដ្ឋាភិបាលបារាំង Triangle Generation Humanitaire ខណៈដែលមូលនិធិសាធារណៈ       អ.ស.ប​ នឹងអាចត្រូវបានគេបញ្ជូន​នូវឧបករណ៍សុខភាពបន្តពូជគ្រាអាសន្ន។

ពួកគេ​ត្រូវបានអនុញ្ញាតផងដែរ​ ដល់អង្គការក្រៅរដ្ឋាភិបាល​របស់ប្រទេសកាណាដា First Steps Health Society និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ Medecins Sans Frontieres​(អង្គការគ្រូពេទ្យគ្មានព្រំដែន) ដើម្បីនាំចូលនូវប្រព័ន្ធកែច្នៃម្សៅទឹកដោះគោ​ និងសម្ភារថ្នាំពេទ្យ​ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង​ដាច់ដោយឡែកពីគ្នា​។

ការសម្រេចនេះ បានលើកឡើង​ពីចំនួន​សរុបនៃការលើកលែងផ្នែកមនុស្សធម៌​ដែល​បាន​ជាប់ទាក់ទងនឹងប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ក្នុងការអនុវត្តដល់ទៅ២០​គម្រោង។ ការលើកលែងទាំងនេះ គឺមានសុពលភាពសម្រាប់រយៈពេល៦ខែ​។ សកម្មភាព​មនុស្ស​ទាំងនេះ គឺមិនត្រូវបានគេហាមប្រាម​ស្ថិតនៅក្រោមការដាក់ទណ្ឌអន្តរជាតិ ប៉ុន្តែសម្ភារ​ដែលជាប់ទាក់ទងទាំងនោះ ​គឺជាប្រធានបទចំពោះការលើកលែងការដាក់ទណ្ឌកម្ម​ពី អ.ស.ប៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )