ក្រុមហ៊ុន SAMSUNG  និង LG ឈ្នះរង្វាន់ ផ្នែកបរិស្ថាន នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា   ឆ្នាំ២០១៩ — ប្រភពឧស្សាហកម្មបាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung  Co. និង ក្រុមហ៊ុន អេឡិចត្រូនិក LG Inc .បានឈ្នះរង្វាន់សម្រាប់ការផលិតរបស់ពួកគេ ចំពោះការការពារបរិស្ថានតាមរយៈការកែច្នៃឡើងវិញ ។

ទីភ្នាក់ងារការពារបរិស្ថានអាម៉េរិក ( EPA  )ថ្មីៗនេះបានផ្តល់កិតិ្តយសដល់ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការធ្វើឱ្យប្រសើរឡើង  ការកែច្នៃឡើងវិញ ដែលជាផ្នែកមួយ នៃការគ្រប់គ្រងសម្ភារ ដែលអាចជួយគាំទ្រសម្រាប់កម្មវិធីនេះ ។

ក្រុមហ៊ុន Samsung  និង LG បានឈ្នះរង្វាន់ថ្នាក់មាស ដែលបណ្តាអ្នកឈ្នះទាំងនោះ ដោយរួមមានផងដែរ ក្រុមហ៊ុន DELL  .HP .Staples , Xerox , ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុន និងក្រុមហ៊ុនអេឡិច ត្រូនិក TCL របស់ប្រទេសចិន ។  

ក្រុមហ៊ុនអេឡិចត្រូនិកអាម៉េរិក Best Buy Co.  និងក្រុមហ៊ុនអេឡិចត្រូនិកអាម៉េរិក Vizio បានទទួលពានរង្វាន់ថ្នាក់ប្រាក់ពី EPA ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល ​ )