សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំ ណាលជាមួយកម្មករនៅខេត្តកោះកុងជាង ១ម៉ឺននាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហ គ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធីសំណេះសំណាលនេះ ប្រារព្ធធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។


ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានឲ្យដឹងថា កម្មករ និយោជិត ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃនេះ មកពីស្រុកមណ្ឌលសីម៉ាចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រ សហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន ១ ។


បើតាមឯកឧត្តមរដ្ឋមន្ត្រី  រោងចក្រ សហគ្រាសទាំងនេះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតខ្សែបង្គំអេឡិច ត្រូនិករថយន្តចំនួន១, ផលិតគ្រឿងអេឡិចត្រូនិកចំនួន១, ផលិតបាល់ចំនួន១, តម្លើងរថយន្តចំនួន ១ និងផលិតស្ករសចំនួន១។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលដែលផលិតបាននៅរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខេត្តកោះកុងធ្លាប់ជាអតីតតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម និងជាខេត្តដាច់ ស្រយាលមួយរបស់កម្ពុជា គ្មានផ្លូវគមនាគមន៍ និងជាច្រកសេដ្ឋកិច្ចក្នុងសម័យកម្ពុជាត្រូវទទួល រងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីខាងក្រៅ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នក្រោមការដាក់ចេញនូវនយោបាយអភិវឌ្ឍន៍ពោរពេញដោយប្រសិទ្ធភាពខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ខេត្តកោះកុងបានក្លាយជាខេត្តមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យឧស្សាហ កម្ម វារីអគ្គីសនីសេវាកម្មទេសចរណ៍ និងជាច្រក ព្រំដែនដ៏សំខាន់ក្នុងការនាំទំនិញចេញ-ចូលពីប្រទេសថៃផងដែរ។
សព្វថ្ងៃខេត្តកោះកុងមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧៦ មានកម្មករ និយោជិតចំនួន ១២,៨០៣នាក់ ដែលមានប្រាក់ឈ្នួលសរុប ៤៣ លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានផ្នែកឧស្សា ហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានបង្កើតឡើងនៅទីនេះ។
ឯកឧត្តមអ៉ិត សំហេង បានចាត់ទុកសមិទ្ធផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិ យោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលន យោបាយជាតិស្តីពីមុខរបរ និងការងារ, គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោ ជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃ អាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ។ មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៦៥លើក ដែលមានអ្នកចូលរួមសរុបជាង ៩៣ ម៉ឺននាក់។តាមរយៈបេសកម្មចុះជួបកម្មករ និយោ ជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត និងបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់កម្មករ និយោជិត និងលើកកម្ពស់ជីវភាពរបស់ពួកគេ។