ការចំណាយខាងកិច្ចការពាររបស់ចិនមិនបង្កជាការ គំរាមកំហែងដល់ប្រទេសដទៃទៀតទេ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យសម័យប្រជុំប្រចាំឆ្នាំរបស់អង្គការនីតិបញ្ញត្តិជាតិ របស់ប្រទេសបាននិយាយពីថ្ងៃចន្ទថា ការចំណាយខាងកិច្ចការពារដែលមានកំណត់របស់ប្រទេសចិន ដែលសម្រាប់គំរាមកំហែងណាមួយដល់ ប្រទេសដទៃទៀតនោះឡើយ ។

លោក Zhang Yesui អ្នកនាំពាក្យសម័យប្រជុំលើកទី២ របស់សភាប្រជាជនថ្នាក់ជាតិលើកទី១៣ បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា ចិននឹងប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិភាព ព្រមទាំងអនុម័តនូវនយោបាយការពារមួយដែលមានចរិតការពារ ។

លោកបានកត់សម្គាល់ថា តើប្រទេសមួយ គឺជាការគំរាមកំហែងដោយយោធាដល់ប្រទេសដទៃ ឬ មិនមាននោះ មិនមែនត្រូវបានគេកំណត់តាមរយៈការបង្កើនក្នុងការចំណាយខាងកិច្ចការពាររបស់ខ្លួននោះទេ គឺតាមរយៈការធ្វើនយោបាយការទូត និងការពារជាតិ ដែលប្រទេសនេះបានអនុម័ត ។

ប្រទេសចិនបានថែរក្សានូវអត្រាកំណើនលេខតែមួយ នៅក្នុងការចំណាយខាងកិច្ចការពារជាតិ ដែលបានលៃទុករបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៦មក បន្ទាប់ពី៥ឆ្នាំជាប់គ្នា នៃការបង្កើនលេខទ្វេមួយជាពីរនោះ ។

អត្រាកំណើនដែលបានលៃទុករបស់ខ្លួនមាន៧,៦ភាគរយ ក្នុងឆ្នាំ ២០១៦ ,៧ ភាគរយក្នុងឆ្នាំ ២០១៧ និង៨,១ភាគរយក្នុងឆ្នាំ ២០១៨ ។ តាមលោក  Zhang ឱ្យដឹងថា នៅពេលដែលការចំណាយការពារជាតិក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ធំៗខ្លះមានជាង២ភាគរយនៃ GDP របស់ខ្លួននោះ អត្រានេះ គឺមានតែ១,៣ ភាគរយប៉ុណ្ណោះ សម្រាប់ប្រទេសចិនក្នុងឆ្នាំ ២០១៨ ។

លោកបាននិយាយថា ចិននឹងរក្សានូវអត្រាកំណើនមួយដែលសមហេតុសមផល និងសមស្របនៅក្នុងការចំណាយខាងកិច្ចការពាររបស់ខ្លួន ដើម្បីឱ្យត្រូវទៅតាមការទាមទាររបស់ខ្លួន នៅក្នុងកិច្ចការពារសន្តិសុខជាតិ នឹងការធ្វើកំណែទម្រង់យោធាដែលមានលក្ខណ:ចរិតចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )