ក្រុមការងារជំរឿននៃក្រសួងផែនការ អញ្ជើញចូលស្រង់ព័ត៌មាន នៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

AKP កណ្តាល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ —

ក្រុមការងារជំរឿន​ នៃក្រសួងផែនការ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញចូលជួប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្រង់ព័ត៌មានសម្រាប់ជំរឿនប្រជាជនឆ្នាំ២០១៩។

រូបថត៖ កុក គី