ស្ថានទូតចិននៅហែលហ្ស៊ិកបដិសេធសេចក្តីរាយការណ៍ពីចារកម្មចិននៅក្រុងព្រុចសែល

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩  — ស្ថានទូតចិន នៅប្រទេសបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យនេះបានបដិសេធសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះអំពីចារកម្មចិន ដែលគេបានចោទប្រកាន់នៅក្រុងព្រុចសែលថា ជាការប្រឌិតទាំងស្រុងមួយ ។

ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មានដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្លះ ដែលបានចោទប្រកាន់ថា មានសកម្មភាពអ្នកស៊ើបការណ៍សម្ងាត់ចិនប្រហែល២៥០នាក់ ក្នុងក្រុងព្រុចសែលនោះ​អ្នកនាំពាក្យម្នាក់នៃស្ថានទូតចិននៅប្រទេសប៊ែលហ្ស៊ិកបាននិយាយថា សេចក្តីរាយការណ៍នេះ គឺជាការប្រៃឌិតទាំងស្រុងដោយគ្មានភស្តុតាងណាមួយ  ។

អ្នកនាំពាក្យនោះបាននិយាយនៅក្នុងសេចក្តីរាយការណ៍មួយថា ចិននិងបែលហ្ស៊ិកឥឡូវនេះទទួលបាននូវទំនាក់ទំនងដែលរីកចម្រើនយ៉ាងរឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងគ្របវិស័យទាំងអស់ ។ ប្រទេសចិនបានសន្យាធ្វើការអភិវឌ្ឍនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយប្រទេសបែលហ្ស៊ិក និង បណ្តាប្រទេសដទៃទៀតទាំងអស់លើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក , ស្មើភាពគ្នានិង មានផលប្រយោជន៍ទៅវិញទៅមក​ ។

អ្នកនាំពាក្យនោះបាននិយាយថា ការកត់សម្គាល់ដែលគ្មានការទទួលលខុសត្រូវច្បាស់លាស់ខ្លះ ដែលមានបំណងព្យាបាទបង្ខូចប្រទេសចិន , ធ្វើឱ្យយល់ខុសនិងបោកប្រាស់សាធារណជន , ធ្វើឱ្យអន់ថយ នឹងធ្វើឱ្យរំខានដល់ទំនាក់ទំនងរបស់ប្រទេសចិន ជាមួយប្រទេសបែលហ្ស៊ិក និង អឺរ៉ុបនោះ នឹងមិនដែលបានទទួលជោគជ័យឡើយ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )