ស្រាពាងរបស់ជនជាតិគ្រឹងបង្ហាញពីភូមិមួយមានផលិតផលមួយ

វិទ្យុជាតិកម្ពុជា៖ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ទីរទេសចរណ៍បានចាត់ទុកស្រាពាងរបស់បងប្អូន(ជនជាតិគ្រឹង)ជាផ្នែកមួយបំរើឱ្យវិស័យទេសចរណ៍ ព្រោះអាចសន្មត់ថាជាផលិតផលមួយភូមិមួយ តែសូមឱ្យម្ចាស់អ្នកផលិតគិតពីសុវត្ថិភាពផ្នែកសុខភាព ដល់អតិថិជនអ្នកបរិភោគ។ 


ក្នុងឱកាសចុះពិនិត្យផលិតផលទេសចរណ៍នៅភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែងនៅថ្ងៃទី១០កុម្ភៈឆ្នាំ២០១៩លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា៖តាមការឱ្យដឹងពីមន្ត្រីជំនាញ ថា ស្រាពាងច្រើន តែជនជាតិ គួយ- ព្នង -ស្ទៀង- កាវែត-ចារាយ-ខោល-នឹងជនជាតិគ្រឹងប្រើប្រាស់នៅក្នុងពិធីសែនព្រេនឡើងអ្នកតា- បុណ្យកំសាន្តភូមិ-ឬពិធីសែន ដូនតាក្នុងពិធីរៀបការកូន-ដើម្បីសុំសេចក្តីសុខចំរើន បើនៅក្នុងវង្សសិល្បៈគេនិយមហៅថា(កាប់ក្របីផឹកស្រា)។


លោកបញ្ជាក់ថា៖ទាំងនេះក៍ជាផ្នែកមួយទៀតបានចូលរួមចំណែកលើកស្ទួយទៅលើវិស័យទេសចរណ៍ផងដែរ នៅពេលដែលស្រាពាងមានអតិថិជននឹងភ្ញៀវទេសចរបានគាំទ្រនូវផលិតផលនេះ។
(សម្លេង)ប៉ុន្តែដើម្បីរក្សានូវសុខភាពរបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរស្គាល់ចង់ភ្លក់អីនឹងសូមម្ចាស់អ្នករៀបចំធ្វើម៉េចគិតគូពិសុវត្ថិភាព. ជាការចូលរួមចំណែកធ្វើឱ្យជីវភាពគាត់ដែលជាកូនចៅជនជាតិភាគតិចធ្វើឱ្យជីវាភាពល្អទៅងនាគត។


អ្នកស្រីមានដាវីជនជាតិគ្រឹងនៅសង្កាត់ស្ទឹងត្រែង អ្នកផលិតស្រាពាងបានអះអាងថា៖ ការផលិតស្រានេះក្រុមគ្រួសារអ្នកស្រីបានចេះ តបីដូនតាមក ព្រោះបងប្អូនជនជាតិ តែងយកស្រាប្រភេទនេះដាក់ក្នុងពិធីសែនព្រេន ទៅតាមទំលាប់ពីចាស់ទំជនជាតិតរៀងមក។
(សម្លេង)តែពេលនេះនាងខ្ញុំផលិតវាច្រើនដើម្បីលក់ដើម្បីថែរក្សាអភិរក្សស្រពាងរបស់ជនជាតិ របស់នាងខ្ញុំនេះរហូតទៅមុខទៀតដើម្បីកុំឱ្យវាបាត់បង់បើសិនជាយើងគ្មានការអភិរក្សទេវានិងបាត់បង់នៅថ្ងៃណាមួយជាមិនខានទេ។


លោកជាហាក់អ្នកលក់ស្រាពាងនេះដែរបានគាំទ្រចំពោះការគំនិតដ៍ល្អនេះ ព្រោះផលិតផលស្រាពាងបច្ចុប្បន្នបានជួយកែប្រែជីវភាពរស់នៅរបស់យើងបាន ហើយផលិតផលនេះមានការបញ្ជាទិញខ្លះៗហើយ ដែលជាការលើកទឹកចិត្តឱ្យបងប្អួនជនជាតិកាន់តែរក្សាបាននៅប្រពៃណីបន្តទៀត។


លោកថា៖ស្រាពាងនេះបងប្អូនជនជាតិបានផលិតឡើងមានធាតុផ្សំ ពីអង្ករដំណើបចំហុយឆ្អិន អង្កាម នឹងដាក់មេដំប៊ែផលិតពីដើមនិងមើម រុក្ខជាតិ ធម្មជាតិ មិនមានបង្កផលប៉ះពាល់ដល់សុខភាពទេ។
(សម្លេង)ទាក់ទងនិងគុណភាពស្រាហើយនិងអនាម័យនេះខាងយើងខ្ញុំនិងទាក់ទងទៅខាងមន្ទីរជំនាញដូចជាមន្ទីសុខាភិបាលមន្ទីរពាណិជ្ជកម្មដើម្បីឱ្យគាត់ចុះមកសិក្សាស្រាវជ្រាវវាយតម្លៃតើយើងមានគុណភាពពិតប្រកដឬអត់ដើម្បីឱ្យគាត់ទទួលស្គាល់ថាយើងពិតជាបានធ្វើតាមការណែនាំមានអនាម័យល្អ។


លោកស្រី រីណា ជនជាតិ អូទ្រីស ធ្លាប់ពិសាស្រានេះបានស្ញើចសរសើរថា៖បងប្អូនជនជាតិពិតជាមានទេពកោសល្យផលិតស្រានេះ ព្រោះពេលបរិភោគមានរស់ជាតិឆ្ងាញ់មិនចាញ់ស្រាបៀរទេហើយមានគុណភាពមិនប៉ះពាល់ផ្នែកសុខភាពទៀត។
សូមបញ្ចាក់ថា៖ការផលិតស្រាពាងរបស់ជនជាតិគ្រឹងនេះបានបង្ហា្ញញពីការអភិរក្សផលិតផលរបស់បងប្អូនជនជាតិដើមភាគតិចដែលមាននៅបណ្តាខេត្តនៃភូមិភាគឥសានមួយចំនួនដូចជាខេត្តស្ទឹងត្រែង រតនគីរី នឹងខេត្តមណ្ឌលគីរីជាដើម។