ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជាបានអះអាងថា បណ្តាវិនិយោគិនបរទេសជាច្រើនបានចាប់អាម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា

ភ្នំពេញ៖  ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជាបានអះអាងថា បណ្តាវិនិយោគិនបរទេសជាច្រើន​បានចាប់អាម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីមើលឃើញពីកក្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និង ឱកាសនៃការវិនិយោគ។

លោក ស៊ិន ចន្ធី ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បណ្តាវិនិយោគិន​អន្តរជាតិជាច្រើនដែលបានចូលរួមក្នុងកិច្ចប្រជុំវិស័យដឹកជញ្ជូនអន្តរជាតិនៅប្រទេសឥណ្ឌាកាលពីដើមខែកុម្ភៈកន្លងទៅនេះ បានបង្ហាញចំណាប់អារម្មណ៍ជាខ្លំាងលើការបោះទុនវិនយោគនៅកម្ពុជា បន្ទាប់ពីពួកគេបានដឹងពីប្រភពព័ត៌នា​នាពាក់ព័ន្ធនិងកម្ពុជា។

លោកបានបញ្ជាក់ថា គណៈប្រតិភូរបស់កម្ពុជាបានបង្ហាញពីស្ថានភាពស្ថេរភាពនយោបាយ ការលើកទឹកចិត្ត​នានារបស់រាជ​រដ្ឋាភិបាល ដល់វិនិយោគិនក្នុងនិងក្រៅប្រទេស បែបបទនៃការវិនិយោគ ឱកាសវិនិយោគវិស័យកសិកម្ម ឧស្សាហកម្មនិងការដឹកជញ្ជូនដើម្បីជួយទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន។

 

សម្លេង«ខ្ញុំបានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អំពីការបើកទូលាយពាណិជ្ជកម្មសំរាប់ប្រទេសយើង​​ការផ្តល់នៅincentive ជាច្រើនសំរាប់អ្នកវិនិយោគក្នុងនោះដូចជាបង្ហាញអំពីកក្តាវិនិយោគនៅស្រុកយើងវាមានកំរិតល្អ ខ្ញុំបង្ហាញអោយអ្នកវិនិយោគគេឃើញហើយជាពិសេសផ្នែកដឹកជញ្ជូនគឺកំពង់ផែកំពង់សោមយើងក៏យើងបានពង្រីកនៅកន្លែងចតកាប៉ាល់យើងអាចចតនៅកាប៉ាល់ខ្នាតធំបានមានជំរៅទឹកជ្រៅ ហើយហេដ្ឋារចនាសម្ព័នប៉ុន្មានឆ្​​នាំទៀតក៏មានការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងផ្លូវជាច្រើនមានភាពទូលាយឡើង​ហើយក្នុងMaster plan logistic រាជរដ្ឋាភិបាលក៏បានដាក់ហើយlogistic កំភ្លេចទោះបីពេលនេះមិនទាន់បានកើតឡើងតែអនាគតវាអាចឆ្លើយតបនៅអ្វីដែលយើងចង់បាន បើមិន១០០ភាគរយក៏អ្វីដែរអាចប្រព្រឹត្តទៅបាន»។
លោកលបានអះអាងថា នៅក្នុងកិច្ចប្រជុំវិស័យដឹកជញ្ជូនអន្តរជាតិដ៏ធំនេះបណ្តាក្រុមហ៊ុនកម្ពុជាមួយចំនួន បានចុះកិច្ចព្រមព្រៀងជាមួយបណ្តាវិនិយោគិនអន្តរជាតិជាច្រើន ដែលភ្ជាប់ការរកស៊ីជាមួយគ្នាលើវិស័យដឹកជញ្ជូន សេវាកម្ម និងឧស្សាហកម្មនៅកម្ពុជាបន្ថែមទៀត។
សម្លេង«បើគិតជាប្រទេសប្រហែល៣០ទៅ៤០ប្រទេស ប៉ុន្តែក្រុមហ៊ុនច្រើន យើងមិនរាប់បានយ៉ាងហោចណាស់ក៏មានរាប់រយក្រុមហ៊ុន ក៏បានជួបគ្នាជជែកផ្លាស់ប្តូរយោបល់គ្នា ជាពិសេសនៅអារ៉ាប់រួម ខាងឌូបៃ គេបានផ្សព្វផ្សាយពាណិជ្ជកម្មរបស់គេ គេធ្វើសំបើណាស់ ហើយក្នុងនោះយើងក៏បានជួបជាមួយគេបង្ហាញនូវអ្វីដែរយើងមានទោះតិចរឺច្រើនក៏យើងបានបង្ហាញជាងរាប់រយក្រុមហ៊ុនដែលបានជួបគ្នាlogistic នឹងផ្នែកនាំចេញនាំចូលគ្រប់ប្រទេសទាំងអស់មិនមែនតែឥណ្ឌា ទេនៅលើពិភពលោកដែរបានចូលរួម»។
សូមបញ្ជាក់ថានេះគឺជាលើកទី១មួយដែលសមាគមអ្នកដឹកជញ្ជូនទំនិញនៅកម្ពុជាទៅចូលរួម កិច្ចប្រជុំវិស័យដឹកជញ្ជូនអន្តរជាតិនៅប្រទេសឥណ្ឌា ដែលមានអ្នកវិនិយោគអន្តរជាតិចូលរួមជាង ២ពាន់អ្នកមកពីប្រទេសជាច្រើននៅលើពិភពលោក៕