មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា វិស័យវប្បធម៌មានតួនាទីដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួនបូណា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា វិស័យវប្បធម៌មានតួនាទីដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោណាំ ហុង មានប្រសាសន៍ថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិត​រមួតប្រៀបបានសរសៃអំបោះដែលវិញចូលគ្នាដែលរួមចំណែកយ៉ាងសំខាន់ដើម្បីទាក់ទាញ និងប្រគួតប្រជែង​ក្នុងវិស័យ​ទេសចរ។

ថ្លែងក្នុងពិធីអបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូងកាលពីរសៀលថ្ងៃទី៣០ខែមករា នៅសាលសន្និសីទចតុម្មុខឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា វិស័យទេសចរណ៍បានបង្កើតប្រភពចំណូល និងធនធាន​ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យភាពច្នៃប្រឌិត និងសាកលភារូបនីយកម្ម។ ការប្រើប្រាស់ និងច្នៃប្រឌិតវប្បធម៌ នឹងជំរុញឲ្យកាន់តែមានភាពទាក់ទាញនៃទីផ្សារទេសចរណ៍ព្រោះ មានភាពសំបូរ​បែបនៃអត្ដសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពគោលដៅទេសចរណ៍រ៕