ខ្ទឹមសខូចគុណភាពមួយកុងតឺនរ័ទម្ងន់២៥តោនដែលនាំចូលពីចិនបានកម្ទេចចោលនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេងគ្រី

 ព្រះសីហនុ៖ ខ្ទឹមសមួយកុងតឺនរ័ទម្ងន់២៥តោនដែលនាំមកពីប្រទេសចិន ត្រូវបាននាំយកទៅកំទេចចោលនៅខេត្តព្រះសីហនុ ដើម្បី ការពារសុវត្តិភាពចំណីអាហារនៅកម្ពុជា។

 ឯកឧត្តមប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ប្រាប់ក្រុមអ្នកព័ត៍មានថា ខ្ទឹមសខូចគុណភាពទាំងអស់នេះ នាំមកពីប្រទេសចិន តាមច្រកកំពង់ផែស្វយត័ ក្រុង ព្រះសីហនុ ហើយ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញ និងឃាត់ទុក នាំយកទៅកម្ទេចចោល ដោយសារថាមានសារធាតុថ្នាំពុលកសិកម្ម Disul foton ដែលជាថ្នាំគីមី បាញ់ សម្លាប់សត្វល្អិតកុំអោយបំផ្លាញដំណាំលើស កម្រិតកំណត់។ ក្នុងនោះអ្នកបរិភោគ អាច នឹង ជួបបញ្ហាប៉ះពាល់ប្រពន្ធ័សរសៃប្រសាទ និងកើតជាជម្ងឺមួយចំនួនដូចជាក្អួត រាក ញរ័ប្រ កាច់ ប្រស្រីភ្នែករួមតូច ពិបាកដកដង្ហើម ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ស្លាប់។

 

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការកំទេចចោលពេលនេះ រួមមានថ្នាំពេទ្យហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ១១៨០គីឡូក្រាម ខ្ទឹមស ២៥០០០គីឡូក្រាម រួមជាមួយម្ហូបអាហារចំរុះ ២៦៥គីឡូក្រាម គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត ត្រីប្រឡាក់ ងៀតបបែល ៦៨គីឡូក្រាម ៕