រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិន អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា

AKP សៀមរាប ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ សៀមរាប នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

អញ្ជើញមកទទួលបដិសណ្ឋាកិច្ចនៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប មានវត្តមាន ឯកឧត្តម ហោ មុន្នីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនទៀត ។

រូបថត៖ ឃុត សៅ