អាម៉េរិក៖ ជនចំណាកស្រុកខុសច្បាប់ប្រមាណ៣៧៦បានស្លាប់នៅតាមព្រំដែនក្នុងឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — ជនភៀសខ្លួនប្រមាណ៣៧៦នាក់​ បានស្លាប់កាលពីឆ្នាំ២០១៨ ដោយសារប៉ុនប៉ងចូល​ទៅក្នុងទឹកដីអាម៉េរិកដោយខុសច្បាប់។​ ទាំងនេះត្រូវបានគេរាយការណ៍ដោយសារព័ត៌មាន​ស៊ើបអង្កេតនៅនឹងកន្លែង Breibart News ដោយរបាយការណ៍ទិន្នន័យនេះចេញពី អង្គការ​អន្តរជាតិ សម្រាប់គម្រោងជនភៀសខ្លួនដែលបាត់ខ្លួននៃជនអន្តោប្រវេសន៍ ដែលកត់ត្រាពីការ​ស្លាប់​នៃចំណាកស្រុក ដោយរួមមានទាំងជនភៀសខ្លួន និងអ្នកដែលសុំសិទ្ធិជ្រកកោន នៅលើ​បណ្តាផ្លូវធ្វើចំណាកស្រុកនៅជុំវិញពិភពលោក។

ក្នុងនោះដែរ បុរសប្រមាណ​២១៤នាក់ ស្រ្តី ២០នាក់​និងកុមារ៤នាក់ បានបាត់បង់ជីវិត ដោយកើនឡើងនូវជនរងគ្រោះដល់ទៅ១៣៨នាក់ ដែលមិនទាន់ត្រូវបាគេបញ្ជាក់ឱ្យដឹងពី​អត្តសញ្ញាណ​នៅឡើយទេ។ កញ្ចប់ថវិកា ត្រូវបានគេធ្វើបច្ចុប្បន្នភាពដល់ថ្ងៃទី២១ ខែធ្នូ​ កាលពី​​​ឆ្នាំកន្លងទៅនេះ៕

( ប្រភព AGI: បកប្រែដោយលោក មាស សំអុល )