UNICEF ៖ ទឹកប្រាក់ប្រមាណ១៩.៥លានដុល្លារអាម៉េរិក​ តម្រូវការចាំបាច់សម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — មូលនិធិ អ.ស.ប សម្រាប់កុមារ​(UNICEF) បានប៉ាន់ប្រមាណថា ទឹកប្រាក់យ៉ាងហើច​ណាស់ ១៩.៥លានដុល្លារអាម៉េរិក បានត្រូវការចាំបាច់ ដើម្បីជួយដល់កុមារកូរ៉េខាងជើង​ក្នុង​ឆ្នាំនេះ ចំពេលដែលមានឧបសគ្គចំពោះការជួយដល់អ្នកដែលភាពក្រីក្រនៅក្នុងប្រទេសនេះ ដោយ​សារការដាក់ទណ្ឌកម្មអន្តរជាតិ នានា។
ភ្នាក់ងារសម្រាប់កុមារពិភពលោកនេះ បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រជាពលរដ្ឋ​ប្រមាណ១០.៩លាននាក់​នៅក្នុងប្រទេសកូរ៉េខាងជើង ដោយរួមមានទាំង​មនុស្ស​​ប្រមាណ ២.៥៩លាននាក់ ដែលមានអាយុក្រោម​១៨ឆ្នាំ ត្រូវបានប៉ះពាល់ទៅនឹងសន្តិសុខម្ហូប​អាហារធ្ងន់ធ្ងរ ព្រមទាំងខ្វះខាត់នូវការបម្រើសេវាកម្មជាមូលដ្ឋាន មានដូចជា សេវាកម្មផ្នែក​ថែរទាំសុខភាព និងបង្គន់អនាម័យ​​ជាដើម។

ភ្នាក់ងារនេះបាននិយាយទៀតថា នៅក្នុងចំណោមមូលនិលធិសរុបដែលគេបានស្នើសុំ​សម្រាប់ឆ្នាំនេះ ប្រមាណ ៩.៨លានដុល្លារអាមេរិក​ គឺត្រូវការចាំបាច់សម្រាប់​ជាជំនួយផ្នែក​អាហារូបត្ថម្ភ ដែលបន្ទាប់មក ទឹកប្រាក់ប្រមាណ ៥.៨លានដុល្លារអាម៉េរិក​សម្រាប់ទឹកស្អាត បង្គន់​អនាម័យ និងអនាម័យ ព្រមទាំងទឹកប្រាក់ប្រមាណ ៣.៩លានដុល្លារទៀតសម្រាប់ជំនួយ​ដែល​ទាក់ទងទៅនឹងសុខភាព។

UNICEF គ្រោងនឹងផ្តល់ដល់កុមារប្រមាណ ១.៦លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ ជាមួយនឹងសារជាតិបំប៉ន ការព្យាបាលកុមារប្រមាណ​៨៩០.០០០នាក់ដែលមានអាយុក្រោម​៥ឆ្នាំ ដែលមានជំងឺរាគរុស និងផ្តល់ដល់ប្រជាពលរដ្ឋប្រមាណ ២៣៣.០០០នាក់ផ្សេងទៀត ក្នុងការ​បរិភោគទឹកស្អាតនៅក្នុងចំណោមពួកគេទាំងនោះ។

កាលពីឆ្នាំ២០១៨ UNICEF បានរកមូលនិធិបានចំនួន៥.២លានដុល្លារអាម៉េរិក​ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង កាលពីខែតុលាកន្លងទៅ ឬស្មើនឹងប្រមាណ៣១ ភាគរយ​នៅក្នុងការចំណាយប្រមាណ​១៦.៥លានដុល្លារអាម៉េរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )