ចិននិងអាម៉េរិកចាំបាច់ត្រូវកសាងអនាគតជាមួយគ្នា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — អតីតប្រធានាធិបតីអាម៉េរិក លោក ជីមីខាធឺរ ( Jimmi Carter ) បាននិងយាយពីថ្ងៃចន្ទថា​ចិននិង ស.រ.អា ចាំបាច់ត្រូវកសាងនូវអនាគតជាមួយគ្នា សម្រាប់ខ្លួនឯងនឹងនិងយាយជាទូទៅសម្រាប់មនុស្សជាតិ ។

លោក ខាធឺរ បានសរសេរនៅក្នុងអត្ថបទមួយ ដែលផ្សព្វផ្សាយនៅក្នុងកាសែតវ៉ាស៊ីងតោនប៉ុស្តិ៍ថា ក្រុង វ៉ាស៊ីងតោន និងក្រុងប៉េកាំងបានបង្កើតជាផ្លូវការចំណងទាក់ទងការទូតរបស់ខ្លួនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៩ ។ ខួបលើកទី៤០នៃទំនាក់ទំនងនេះ គឺជាមរតកសាសន៍មួយចំពោះសមត្ថភាពនៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ, វប្បធម៌និងប្រព័ន្ធនយោបាយផ្សេងគ្នា ក្នុងការធ្វើការជាមួយសម្រាប់ប្រយោជន៍ កាន់តែធំឡើង ។

លោកអតីតប្រធានាធិបតី ដែលមានអាយុ៩៤ ឆ្នាំរូបនេះបាននិយាយថា ការធ្វើប្រក្រតីភាវូបនីយកម្មចំណងទាក់ទងទ្វេភាគី បាននាំទៅរកសម័យថ្មីមួយ ដែលមានឈ្មោះល្បីដោយសារតែសន្តិភាព នៅអាស៊ី បូពារ និងតំបន់ប៉ាស៊ីហ្វិក ។ លោក ខាធឺរ ក៏បានចង្អុលបង្ហាញផងដែរថា ស.រ.អា និងចិនគួរតែបន្តធ្វើការងារជាមួយគ្នានៅឯបញ្ហាជាសកលដូចជាការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ , ការប្រឆាំងនឹងអំពើភេរវកម្ម, បរិស្ថាននិងការ ផ្លាស់ប្តូរអាកាសធាតុ ព្រមទាំងជំរុញការអភិវឌ្ឍនៅក្នុងទ្វីបអាហ្វ្រិកជាពិសេស ។

លោក ខាធឺរ បានកត់សម្គាល់ថា មេដឹកនាំប្រទេសទាំងពីរគម្បីនាំមកនូវទស្សនថ្មី, ភាពអង់អាច ក្លាហាន និងវិស្វកម្មភាពចំពោះការប្រកួតប្រជែងនិងឱកាសថ្មី ។ លោកបាននិយាយបន្ថែមថា ខ្ញុំជឿថា មេដឹកនាំទាំងពីក៏គម្បីទទួលយកផងដែរ នូវជំនឿស៊ុប របស់ យើងដែលថា ស.រ.អា និងចិនចាំបាច់ត្រូវកសាងនូវអានាគតរបស់ពួកគេជាមួយគ្នា សម្រាប់ពួកគេផង និងមនុស្សជាតិជាទូទៅផង ។ លោក ខាធឺរ បានធ្វើជាប្រធានាធិបតីអាម៉េរិក លើកទី៣៩ចាប់ពីឆ្នាំ១៩៧៧ដល់ ១៩៨១ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )