បេសកជនលើកឡើងពីកិច្ចសហប្រតិបត្តិការនយោបាយចិន-រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក អង់ដ្រេ ដេនីសូវ​ បាននិយាយកាល​ពីថ្ងៃ​ពុធ​​ថា ពួកអាជ្ញាធររុស្ស៊ី និងចិន បានរៀបចំក្នុងការផ្តល់យ៉ាងពេញលេញនូវចំណងទាក់ទង​ខាង​​នយោបាយ​ស្ថិតនៅក្រោមលក្ខខណ្ឌនៃការផ្លាស់ប្តូរប្រកបដោយការទទួលខុសត្រូវ​ និងជា​ការ​​កែ​សម្រួលបុគ្គលិកដ៏ធំមួយនៅក្នុងរចនាសម្ព័ន្ធរដ្ឋ នៃប្រទេសទាំងពីរ។

លោកបានកត់សម្គាល់បែបនេះ ដោយថ្លែងនៅសន្និសីទសារព័ត៌មានដំណាច់ឆ្នាំមួយថា ប្រទេសរបស់យើងបានបង្ហាញនូវការផ្លាស់ដ៏ធំមួយ​នៅពេលដំណាច់ឆ្នាំ៖ រដ្ឋបាលរដ្ឋថ្មីមួយ និងរដ្ឋាភិបាលថ្មីមួយ​ត្រូវបានគេបង្កើតឡើងនៅក្នុងប្រទេសចិន នៅក្នុងពេលនិទាឃរដូវកាល​ពី​ខែមិនា ហើយបានបង្កើតសមាជិកមួយដែលមានការសម្រេចចិត្ត​ជាសំខាន់ទៅលើការ​ស្ថាបនា​ប្រទេស ត្រូវបានគេធ្វើឡើង។ នៅក្នុងប្រទេស រុស្ស៊ី ការបោះឆ្នោតប្រធានាធិបតីមួយ បានធ្វើឡើងផងដែរកាលពីរដូវរងា ហើយបានបង្កើតរដ្ឋាភិបាលថ្មីមួយ បណ្តារដ្ឋមន្រ្តីថ្មីៗ​ បណ្តាប្រធានថ្មីៗនៃទីភ្នាក់ងាររដ្ឋាភិបាល ត្រូវបានគេធ្វើឡើងកាលពីចុងខែឧសភា។

លោក ដេនីសូវ ​បានគូសបញ្ជាក់ថា កិច្ចផ្លាស់ប្តូរដទៃទៀត ដែលមានសារៈសំខាន់ទាំង​សងខាង​សម្រាប់ប្រទេសរុស្ស៊ី និងចិនត្រូវបានគេធ្វើឡើងក្នុងឆ្នាំនេះ ការជួសជុលស្ទើរតែ​បញ្ចប់ទាំងអស់របស់ប្រមុខនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរួមគ្នា​នានា ចំពោះវិស័យ​មួយ​ចំនួនដែលផ្ទុយគ្នា​នៃកិច្ចសហប្រតិបត្តិការនៅក្នុងកម្រិតឧបនាយករដ្ឋមន្រ្តី។ យើងមានគណៈ​កម្មាធិការជាក់ស្តែងចំនួន៥ ដោយមិនមែនអ្វីជាប្រភេទ រវាងប្រទេស​​​​​​​​​​​រុស្ស៊ី និងប្រទេសណា​ផ្សេងទៀតនោះទេ គឺជាមួយប្រទេសចិនតែមួយប៉ុណ្ណោះ។ ជាការពិតដែល​ថា រដ្ឋបាល​របស់​ពួកគេ ត្រូវបានគេជួសជុលឡើងវិញទាំងស្រុងហើយ យើងបានរៀបចំ​ក្នុងការអភិរក្ស និង​កាធានា​នូវភាពជោគជ័យក្នុងការងារ​៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )