កូរ៉េខាងត្បូងនឹងសាងសង់រោងចក្រវៃឆ្លាតប្រមាណ៣០.០០០ នៅត្រឹមដំណាច់ឆ្នាំ២០២២

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងពង្រីកឱ្យបានកាន់​ច្រើននូវចំនួនរោងចក្រវៃឆ្លាត​(Smart Factory) និងសួនឧស្សាហកម្មនានា ដែលទទួល​យក​នូវបច្ចេកវិទ្យាទំនើបនៅដំណាច់ឆ្នាំ២០២២ ដើម្បីធ្វើឱ្យប្រសើរឡើង​នូវក្នុងផ្នែកឧស្សាហកម្ម​ផលិតរបស់ប្រទេស។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និងក្រសួងឧស្សាកម្មខ្នាតតូច និង​មធ្យម(SMEs) និងចាប់ផ្តើមប្រកាសរួមគ្នាគាំទ្រវិធានការនានា សម្រាប់ឧស្សាហកម្មផ្នែក​ផលិត​ក្នុងស្រុក​ ដែលបានបាត់បង់នូវកំណើននៃការរីកចម្រើនក្នុងគ្រាដែល​មានការប្រគួត​ប្រជែង​​​ជាសាកល ជាមួយគូប្រជែងថ្មីៗនោះ។

រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបង្កើតរោងចក្រវសឆ្លាតប្រមាណ ៣០០០០រោងចក្រ និងតំបន់ឧស្សាហកម្មវៃឆ្លាតចំនួន១០ នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ក្នុងការបង្កើតនូវ​ការរួមបញ្ចូលគ្នា​ រវាង បណ្តាក្រុមហ៊ុន រដ្ឋបាលខេត្ត និងបណ្ឌិតសភានានា។

រោងចក្រវៃឆ្លាតនេះ គឺមានប្រព័ន្ធឌីជីថលកម្រិតខ្ពស់ និងបានតភ្ជាប់ទៅនឹងសមត្ថភាព​ផលិត​​ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង​នូវការផលិត និងសុវត្ថិភាពនៅនឹងកន្លែងការងារ។

គម្រោងគាំទ្រស្នើសុំថវិកាប្រមាណ ២ទ្រីលានវ៉ុន ស្មើនឹង ១.៧ប៊ីលានដុល្លារអាម៉េរិក នៃគម្រោងហិរញ្ញវត្ថុ សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផលិតដែលកាន់ប្រសើរឡើងនេះ និងការការបង្កើតមូលនិធិប្រមាណ ៣០០ប៊ីលានវ៉ុន សម្រាប់បណ្តាក្រុមហ៊ុន​ដើម្បីជំរុញ​ក្នុងការសាងសង់រោងចក្រវៃឆ្លាតទាំងនោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )