កូរ៉េខាងត្បូងស្វែងរកក្នុងការជំរុញទំហំពាណិជ្ជកម្មជាមួយរុស្ស៊ី ដល់៣០ប៊ីលានដុល្លារអាម៉េរិកនៅដំណាច់ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខនៃគណៈកម្មាធិការប្រធានាធិបតីមួយ បាននិយាយកាលពីថ្ងៃពុធថា ​​ប្រទេសកូរ៉េ​ខាងត្បូងនឹងជំរុញដើម្បីបង្កើនទំហំពាណិជ្ជកម្ម​ជាមួយរុស្ស៊ី ដល់៣០ប៊ីលានដុល្លារអាម៉េរិក​នៅដំណាច់ឆ្នាំ២០២០ ចលនាមួយនេះដែលស្ថិតនៅក្រោមការគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ទីក្រុងសេអ៊ូល​ក្នុងការពង្រឹងចំណងទាក់ទងជាមួយទីក្រុងមូស្គូ។

លោក វ៉ុន ហ្គូ-ហុន​ ប្រធានគណៈកម្មាធិការប្រធានាធិបតី ទទួលបន្ទុកកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ចភាគខាងជើង បានធ្វើការផ្តល់យោបល់នៅក្នុងកិច្ចប្រជុំមួយ ជាមួយពួកមន្រ្តី និងអ្នកជំនាញដែលជាប់ពាក់ព័ន្ធនៅទីក្រុងសេអ៊ូលភាគកណ្តាល។
ទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ បានកើនឡើងដល់២០ប៊ីលានដុល្លារអាម៉េរិក​កាល​ពីខែមករា និងខែតុលា ដែលក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេទី៨របស់ប្រទេស​រុស្ស៊ី។

ប្រទេសកូរ៉េខាងត្បូង​បានធ្វើជាគណៈកម្មាធិការនេះ កាលពីឆ្នាំកន្លងទៅ ដើម្បីពង្រឹង​សេដ្ឋកិច្ច និងរបៀបរបបនៃការធ្វើកិច្ចសហប្រតិបតិ្តការមួយចំនួនផ្សេងទៀត​ជាមួយតំបន់នៅ​ភាគ​ខាងជើង ដោយរួមមាន​នៅ អឺរ៉ុបអាស៊ី(Eurasia) ដែលធ្វើជាផ្នែកមួយនៃកិច្ចខិតខំ​ប្រឹងប្រែងនានានៅក្រៅប្រទេសរបស់ខ្លួន​ ដើម្បីនាំមកនូវសន្តិភាពដល់ប្រទេសអាស៊ីនៅ​ភាគ​ឥសានមួយនេះ។

កាលពីខែមិថុនាកន្លងទៅ កូរ៉េខាងត្បូង បានចូលរួមនៅក្នុងអង្គការអន្តររដ្ឋាភិបាលមួយ​ស្តីអំពីការដឹកជញ្ជូនផ្លូវដែក រវាងអឺរ៉ុប និងអាស៊ី ដោយចលនានេះអាចជំរុញ​ដល់គម្រោង​ធំៗ​របស់ទីក្រុងសេអ៊ូល​ក្នុងការ តភ្ជាប់ផ្លូវដែក​Trans-Siberian ជាមួយខ្សែផ្លូវដែកអន្តរកូរ៉េមួយ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )