យន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងរបស់ប្រទេសរុស្ស៊ីហោះទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.១២.១៨)

វ៉េណេស៊ុយអេឡា៖ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីចំនួនពីរគ្រឿងបានចុះចតនៅប្រទេសវ៉េណេហ្ស៊ុយអេឡានៅថ្ងៃចន្ទនេះ។រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ការចុះចតរបស់យន្តហោះទំាងពីរគ្រឿងនោះគឺជាប្រតិបត្តិការសមយុទ្ធទ័ពអាកាសដែលមានគោលបំណងពង្រឹងកាការពារជាតិរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ។

ចំណងមិត្តភាពរវាងប្រទេសទាំងពីរបានវិវឌ្ឍន៍យ៉ាងខ្លាំងនៅពេលដែលលោកប្រធានាធិបតីនីកូឡាសម៉ាឌូរូធ្វើដំណើរទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីសប្តាហ៍មុន ។ ក្នុងកំឡុងពេលពិភាក្សាគ្នាលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីនបានសម្តែងការការគាំទ្រដល់រដ្ឋាភិបាលរបស់លោកនីកូឡាសម៉ាឌូរូយ៉ាងខ្លាំង។

ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡាតែងតែចោទប្រកាន់សហរដ្ឋអាមេរិកពីបទមានគម្រោងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកដែលបាននិងកំពុងជួបនូវការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចយ៉ាងខ្លំាងដែលធ្វើឲ្យប្រទេសដែលធ្លាប់តែសំបូរហូរហៀរដោយសារប្រេង ក្លាយទៅជាប្រទេសជួប​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។