សម្តេចប្រធានព្រឹទ្ធសភា៖ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស បានមកដោយសារកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចប្រធានព្រឹទ្ធសភា បានអះអាងថា លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការ​គោរពសិទ្ធិមនុស្សទាំងនេះ បានមកដោយសារកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោ បាយ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាដែលបានមកពីការតស៊ូ និងពលិកម្មដ៏ធំធេង របស់រដ្ឋ និងប្រជាជនកម្ពុជា។ក្នុងពិធីប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ ក្រោមប្រធានបទ៖ “រួមគ្នាថែ រក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស” កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅសាល មហាស្រពមជ្ឈមណ្ឌលកោះពេជ្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភាបាន មានប្រសាសន៍អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព នីតិបុគ្គល និងជន រួមជាតិទាំងអស់ សូមបន្តសាមគ្គីគ្នា រួបរួមគ្នាការពារ សន្តិភាព ដើម្បីការ ពារ និងលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ដើម្បីលិទ្ធិប្រជាធិប្បតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។ សម្តេចវិបុលសេនាភក្ដីបានបញ្ជាក់ថា “យើង ទាំងអស់គ្នាមានការតាំងចិត្តរួមគ្នាថា រួមគ្នាថែរក្សា សន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិ មនុស្ស ឱ្យកាន់តែប្រសើរ”។

សម្តេចវិបុលសេនាភក្តីបានបន្ដថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឱ្យមនុស្សគ្រប់រូប ចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស ដែល​មានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើត មិន អាចកាត់ផ្តាច់បានឡើយ ហើយសិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់ អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នា ផងដែរ។ សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឱបាន ត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

សម្តេចវិបុលសេនាភក្តីបានថ្លែងថា ប្រវត្តិសាស្រ្តសកលលោក ជាពិសេស ប្រវត្តិ សាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញឱ្យយើងទាំងអស់គ្នាបានឃើញហើយថា សិទ្ធិមនុស្សមិន ត្រូវបានគោរពនោះទេក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និង អសន្តិសុខ សង្គម។ ជាក់ស្តែង ប្រជាជនកម្ពុជាយើងធា្លប់ទទួលរងនូវការរំលោភ សិទ្ធិមនុស្ស គ្រប់បែបយ៉ាងចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្លេះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ សម្តេចវិបុលសេនាភក្តីបាន រម្លឹកថា របបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នេះ បានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទី លើគ្រប់ វិស័យ មានជាអាទិ៍ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិនិងសេរីភាព ឬប្រជាធិបតេយ្យចំពោះមុខរដ្ឋអំណាចអាវខ្មៅនោះឡើយ ពីព្រោះ សិទ្ធិទាំងឡាយត្រូវបានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ សម្តេចវិបុលសេនាភក្ដីបាន បាន បន្ដថា កាលដែលកម្ពុជាទទួលរងនូវវិនាសកម្មបែបនេះ ពុំមានក្រុមសិទ្ធិមនុស្សណាមួយ ប្រទេសណាមួយ បានលើកពីករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ មានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ ដែលក្នុងពេលនោះដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានងើបតស៊ូបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជ សាសន៏ដ៏ឃោរឃៅនេះ នាថ្ងៃទី ០៧ មករា ១៩៧៩ ហើយបាននាំមកនូវអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិមនុស្ស សិទ្ធិរស់រាន មានជីវិតដល់ប្រជាជនកម្ពុជាយើងឡើងវិញ។សម្តេចវិបុលសេនាភក្ដីបានលើកឡើងថា”ខ្ញុំសូមយកឱកាសនេះ វាយតម្លៃ និងកោតសរសើរ យ៉ាងខ្លាំងចំពោះរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំង ស្រុងនៅ កម្ពុជាតាមនយោបាយឈ្នះ-ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៍ ព៌ណដែលបានប៉ុនប៉ងបង្កើតសង្រ្គាមនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាព និងការ អភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ”។ សម្តេចប្រធានព្រឹទ្ធសភាក៏វាយតម្លៃ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងបន្តអនុវត្តន៍ តាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ប្រជាធិប្បតេយ្យសេរីពហុបក្ស នីតិរដ្ឋ លើកស្ទួយ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរ ជាតិសិទ្ធិមនុស្ស និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី។

សម្ដេចវិបុលសេនាភក្ដីក៏បានចាត់ទុកថា សព្វថ្ងៃ ប្រជាជនកម្ពុជាយើងម្នាក់ៗកំពុង ទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់សិទ្ធិយ៉ាងទូលំទូលាយ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើត​អង្គការ​មិនមែន រដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួល បាន សុខុមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារ ព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនានិងវប្បធម៌ ព្រមទាំងទទួលបានពីរដ្ឋ ប្រកបដោយ សមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់ វិស័យ៕

ដោយ អ៊ុន រិទ្ធី, រូបថត៖ សួស សាវី