សម្ដេចតេជោ ហ៊ុន សែន៖ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទទួលបានពេញលេញឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ –ក្នុងខណៈចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០​១​៨​នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្រោ​យពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី០ខែម​​ក​រា ១៩៧៩ សិទ្ឋិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញ​លេញឡើងវិញរហូតដល់សព្វ​ថ្ងៃ​នេះ​។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុ​ន សែន បានសរសេរថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បាន​ប្រ​កាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាព​របស់ មនុស្ស​ជា​តិ​​គ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ធិ សេរីភាព និងស្មើភាពគ្នាប្រកប ដោយសេច​ក្តី​​ថ្លៃថ្នូរ។ សម្ដេចបានសរសេររំម្លឹកថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (១៩៧៥-១៩​៧​៩​) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិរស់រាន មានជីវិត សិទ្ធិទទួល​ទាន​អាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើស​​តំ​ណា​ង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារ​ជាដើម។ល។ ទន្ទឹមនេះ រប​ប​​ប្រល័យពូជសាសន៍ប៉ុល ពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋ​ទាំ​ង​​ក្មេង ចាស់ ប្រុស ស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំង​បា​ន​​សម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរេសរទៀតថា  ក្រោ​​យពេលប្រទេសជាតិត្រូវបានរំដោះ​រួច​ផុ​ត​ពីរបបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី ខែម​​ក​រា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់​ពលរដ្ឋ​ត្រូ​វ​បានទទួលពេញលេញ​ឡើងវិញរហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សម្ដេចតេជោបានអះអាងថា សិទ្ធិសេរីភាព គឺបានធ្វើឱ្យ​ប្រជា​ព​ល​​រដ្ឋ​រស់នៅ និងប្រកប ការងារតូច ធំ ជ្រើស​រើស​ជំ​នឿ​សាសនា និងបោះឆ្នោតជ្រើសតាំងមេ​ដឹ​ក​​នាំដែលខ្លួនពេញ ចិត្តដោយសេរី ហើយសិទ្ធិសេ​រីភា​ពក៏បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន​ជឿ​ន​​លឿនទៅមុខ ។សម្ដេចតេជោក៏សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើ​​ម្បីឱ្យកម្ពុយើងកាន់តែរីកចម្រើន៕

ដោយ ជឹម ណារី