ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យ ក្រុមយុវជននៃសហភាពសហព័ន្ធយុវជន វិស័យព័ត៌មាន ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យក្រុម យុវជននៃសហភាពសហព័ន្ធយុវជន វិស័យព័ត៌មាន ដឹកនាំដោយឯកឧត្តម ងឿន ច័ន្ទលីនប៉ូលែន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ មុនចេញទៅចូលរួម ព្រឹត្តការណ៍ ៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្រ្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃស្អែកនេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា