នាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖កម្ពុជាកាន់តែមាន​សមត្ថភាពក្នុងការប្រកួតប្រជែង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈ​ម​ណ្ឌ​​ល​​​ពាណិជ្ជកម្មអន្តរជាតិ បានថ្លែងថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និង   ​ព​ង្រី​កនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកប​ដោយ ភា​ព​រឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឱ្យពាណិជ្ជកម្ម​កាន់តែ​មា​ន​ភាពរឹងមាំ។

នេះបើតាម​ការ​​ឱ្យដឹងរបស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ក្រោយជំនួ​ប​ទ្វេ​ភា​​គី​របស់សម្តេច​អ​គ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុ​​ជា និង លោកជំទាវ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈ​ម​ណ្ឌ​​​ល​​​ពាណិជ្ជកម្មអន្តរជាតិ  កាពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេ​ស​ស្វី​ស។ ក្នុងជំនួបនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចពិតជា​មាន​ការ​សប្បាយរីករាយដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកជំទាវ បន្ទាប់ពី​ជំ​នួ​បលើកទី១ ក្នុងប្រទេសកម្ពុជា។

ឆ្លើយតបទៅនិងប្រសាសន៍លើក ឡើងរបស់​សម្តេច​តេ​ជោ​ លោកជំទាវ អារ៉ាឆា បានលើក ឡើងថា កន្លងមកលោកជំទាវធ្លាប់បានធ្វើនូវកិច្ចការ​ជា​ច្រើ​ន​ជាមួយនឹងប្រទេសកម្ពុជាពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។ លោកជំទាវបន្តថា កម្ពុ​ជា​​ពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាងនិងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើ​ឱ្យ​កម្ពុជាកាន់តែមានការប្រកួត ប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហ​គ្រា​ស​​ធុនតូច និងមធ្យម ដែលធ្វើឱ្យ ពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។

សម្តេចតេជោក៏បាន​អរគុណជូនចំពោះលោកជំទាវ ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្តសម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោបន្តថា កន្ល​ង​មកសម្តេចបានចូលរួមដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះ ទាំងនៅ​ក្នុងប្រទេសនិងក្រៅប្រទេស ធ្វើយ៉ាងជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។ សម្តេចតេជោបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរិះរកវិធានការគ្រប់វិធី ក្នុងការជំរុញដំណើរ​ការរបស់​សហ​គ្រា​​សធុនតូច និងមធ្យមកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការព្រួយ​បា​រ​ម្ភ​ពី​ការរកទីផ្សារនិងប្រភពទុនជាដើម។

ទាក់ទងនឹងបញ្ហានេះោកជំទាវអារ៉ានឆាលើកឡើងថា ដើម្បីជំរុញ​ស​ហ​គ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុច ក្នុងនោះទី១ ត្រូវធ្វើ​យ៉ា​ង​​ណាឱ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទី២ គុណ​ភា​ព​នៃផលិតផលដើម្បី នាំចេញ ទី៣ ការទទួលបាននូវប្រភពទុន និងឥណទាន និងទី៤ទា​ក់​ទិនទី​ផ្សារ ដែលត្រូវឱ្យមាន ទីផ្សារពិតប្រាកដ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។ លោកជំទាវលោកជំទាវគូសបញ្ជាស់ទៀតថា នៅខែវិច្ឆិកាខាងមុខនេះ លោកជំទាវនឹងអញ្ជើញ SME របស់កម្ពុជាទៅចូលរួមតាំងពីព័រណ៍ នៅ ទីក្រុងសៀងហៃ ប្រទេសចិន ហើយ​នៅ​ខែ​ក្រោ​យ​នេះ​ដែរលោកជំទាវ នឹងធ្វើអង្កេតពីការប្រឈមរបស់SME ក្នុងប្រទេសកម្ពុជាថាតើ ​នឹង​មា​ន ​បញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា៕

ដោយ ជឹម ណារី