សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស នៅទីក្រុងហ្សឺណែវ

AKP ហ្សឺណែវ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយ លោកជំទាវ មីសែល បាសែឡែត (Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធមនុស្ស និងអញ្ជើញជាអធិបតីពិធី ចុះហត្ថលេខាលើអនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ បច្ចេកទេសស្តីពីបញ្ហាសិទ្ធមនុស្ស នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទ សហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា