សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ចូលជួបពិភាក្សាការងារ នៅទីក្រុងហ្សឺណែវ

AKP ហ្សឺណែវ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Roberto Carvalho Azevêdo,) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ចូលជួប ពិភាក្សាការងារ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា