សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ

AKP ហ្សឺណែវ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម ហ្រ្វានស៊ីសហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អ្នកដឹកនាំ វិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា