ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ ប្រទេសស្វ៊ីសប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –បន្ទាប់ពីបានបញ្ចប់នូវដំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ច ការងារជាប្រវត្តិសាស្រ្ត នៅទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយៈពេល២ថ្ងៃ រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើដំណើរមកដល់អាកាស យានដ្ឋានអន្តរជាតិហ្សឺណែវ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ី ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨តាមជើងយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសបានធ្វើ ការចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីវេលាម៉ោង១០និង១០នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសត្រូវនឹងម៉ោង១៥និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ តំណាងអង្គការសហប្រជាជាតិ ប្រចាំហ្សឺណែវ ប្រទេសស្វ៊ី ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតអចិន្រៃ្តយ៍របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំហ្សឺណែវ ប្រទេសស្វ៊ីព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់របស់អង្គការសហប្រជាជាតិ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសជា ច្រើនរូប។

ដោយឡែក នៅឯសណ្ឋាគារស្នាក់អាស្រ័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងទី ក្រុងហ្សឺណែវ ប្រទេសស្វ៊ី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ប្រជា ពលរដ្ឋមកពីទីជិតឆ្ងាយក្នុងទីក្រុងហ្សឺណែវ និងតំបន់មួយចំនួនទៀតក្នុងប្រទេសស្វ៊ីនិងតំបន់អឺរ៉ុបមួយចំនួនទៀតផងដែរ។

ក្នុងវត្តមាននៃការអញ្ជើញដល់នោះដែរ សម្តេច ត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ យ៉ាងអស់ពីដួងចិត្ត ពិសេសសម្ដែងនូវឆន្ទៈនៃការគោរព ស្រឡាញ់ និងការដឹងគុណពិតៗ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយបញ្ញាញា ណឈ្លាសវៃ ក្នុងការរំដោះប្រទេសជាតិ ប្រជាជនកម្ពុជា និងការពុះពារនូវ រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញលេញ ពិសេស ដឹកនាំស្តារនិងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពី ទីក្រុង រហូតដល់បទ៕

ដោយ ជឹម ណារី