ឯកឧត្ដម ឃួង ស្រេង ផ្ដល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅសហគមន៍វិមានទ្រង់ ក្នុងខណ្ឌសែនសុខ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ហៅសហគមន៍ (នគរថ្មី) ចំនួន៨៣៧ គ្រួសារ ស្មើនឹង៨៣៧ក្បាលដី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានទទួលបណ្ណកម្មសិទ្ធ អចលនវត្ថុស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួច រាល់តាមនិតិវិធីដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលកំពុងអនុវត្តន៍ក្នុងរាជធានី ខេត្តទាំង២៥នៃព្រះរាជា ណាចក្រកម្ពុជា។

   

ពីធីប្រគល់និងទទូលបណ្ណកម្មសិទ្ធអចលនវត្ថុនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសហគមន៍វិមាន ទ្រង់ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៨៣៧គ្រួសារផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើឡើងថា ទំរាំបានឈានមកដល់ ដំណាក់កាលផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់នេះគឺយើងបានខិតខំប្រឹងប្រែងជាច្រើន ដើម្បី ភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋហើយសុំឱ្យបងប្អូនរក្សាបណ្ណនេះឱ្យបានល្អនិងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។

កឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៍ យ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាព កក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុគឺមានសារសំខាន់សម្រាប់ជាភស្តុតាងបញ្ជាក់នូវសិទ្ធិកាន់កាប់ដីធ្លី របស់ខ្លួន និងចៀសវាងការរំលោភបំពានលើដីធ្លី។ បណ្ណនេះក៏អាចផ្តល់លទ្ធភាពដល់ បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមកប្រកបរបរអាជីវ កម្មផ្សេងៗ។ ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប កាត់បន្ថយទំនាស់ដីធ្លី៕

ដោយ សួស សំរិត