ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសប៊ែកហ្សិកគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន និង លោក ចន ណារិទ្ធ៖
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសប៊ែកហ្សិកជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថានឹងធ្វើអោយប្រទេសកម្ពុជាកាន់តែមានសុខសន្តិភាពនិងការរីកចំរើនទៅមុខបន្ថែមទៀត។
ក្រុមប្រជាពលរដ្ឋខ្មែររស់នៅប្រទេសប៊ែកហ្សិកបានបង្ហាញថា សម្តេច​តេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាពិតជាបានដឹកនាំប្រទេសកម្ពុជាអោយមានការរីកចំរើនលើកគ្រប់វិស័យ មិនដូចការ​លើកឡើង​របស់ជនអគតិមួយចំមួយដែលនិយាយពីកម្ពុជាក្នុងស្ថានភាពអាក្រក់នោះទេ។ពួកគេបានអៈអាងថា កម្ពុជាបច្ចុប្បន្នមិនដូចពី​មុនឡើយ​ពោល​គឺមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាព​សម្បូរ​សប្បាយមានសិទ្ធិសេរីភាពពេញលេញ។ ក្រុមប្រជាពលរដ្ឋខ្មែរនៅបរទេសបានបង្ហាញអារម្មណ៍ទាំងនេះ ក្នុង​ឪកាសដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណះប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិ​បាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប្រ៊ុសែល ប្រទេសប៊ែល​ហ្សិក ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ ហើយបានឆ្លៀតជួបជុំបងប្អូនខ្មែរនៅទីនោះយ៉ាងច្រើនកុះករ។

ក្រុមប្រជាពលរដ្ឋខ្មែរនៅបរទេសមិនជឿសម្តីប្រឆាំងញុះញុងបោកប្រាស់របស់ជនអគតិនៅក្រៅច្បាប់ដែលនិយាយអាក្រក់ពីកម្ពុជាឡើយ។