ឯកឧត្ដម យក់ ប៊ុនណា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធារណៈនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម  យក់ ប៊ុនណា  រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិ បតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការកសាងសមត្ថភាពគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំសាធា រណៈនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

      សិក្ខាសាលានេះមានរយៈពេលពេញមួយព្រឹក ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល សហការជាមួយសកលវិទ្យាល័យ ក្រចេះដោយមានសិក្ខាកាមជាសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និង ក្រុមប្រឹក្សាឃុំចំនួន១០ មកពីស្រុកចិត្របុរី ខេត្តក្រចេះប្រមាណ ១៣៤នាក់។

      ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សកលវិទ្យាធិការ នៃសកលវិទ្យាល័យក្រចេះបានបញ្ជា ក់ថា សេវាសាធារណៈ គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឡើងដោយស្ថាប័នមាន សមត្ថកិច្ច និងស្ថាប័នទទួលខុសត្រូវក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចង្កោមសេវាសាធារណៈជា ៧ ប្រភេទធំៗ រួមមាន   សេវាអធិបតេយ្យភាពរដ្ឋ  ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  សេវាយុត្តិធម៌ និងអាជ្ញាកណ្តាល  ការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម  និងសហគ្រាសធុនតូច និងមធ្យម បរិស្ថានវិនិយោគ ការចូលរួមរបស់ផ្នែកឯកជន ក្នុងការកសាង និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ  សង្គមកិច្ច វប្បធម៌ និងកិច្ចការនារី  ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការប្រមូល ចំណូល ការធ្វើវិចារណកម្មចំណាយ និងការបើកផ្តល់។

ឯកឧត្តមបន្តថា ដែលគោលដៅនេះជាយុទ្ធសាស្រ្តដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់ តែល្អប្រសើរឡើង មានន័យថា រដ្ឋបាលសាធារណៈ ដែលក្នុងនោះផ្តោតលើការធានា ភាពងាយស្រួល ក្នុងការទទួលយកសេវាទៅប្រើប្រាស់ ផ្តោតទៅលើតម្រូវការជាក់ ស្តែងរបស់អ្នកប្រើប្រាស់សេវា ផ្តល់សេវាឱ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់សេវា  ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់ គុណភាព និងប្រសិទ្ធភាព។

ឯកឧត្ដម យក់ ប៊ុនណា  រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានឱ្យងថា ការរៀបចំបើកសិក្ខាសាលានៅទីនេះគឺ ក្នុងគោលបំណង បណ្ដុះស្មារតីដល់លោកគ្រូ អ្នកគ្រូ លោក លោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបានយល់ដឹងអំពីទស្សនវិស័យ លើការអភិវឌ្ឍន៍អង្គភាពឱ្យមានភាពរីកចម្រើន ពង្រឹងសមត្ថភាពនិងចែករំលែកបទពិសោធន៍ការងារក្នុងការគ្រប់គ្រងអង្គភាព  ផ្លាស់ប្តូរ ពីអ្នកធ្វើតាម ទៅជាអ្នកចេះបង្កើតគំនិតថ្មីដោយខ្លួនឯង ផ្សព្វផ្សាយការអនុវត្ត ការងារនិងកម្មវិធីល្អៗ ជួយជំរុឱ្យលោកគ្រូ អ្នក គ្រូ បានចូលរួមធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយនឹងគ្រូឧទ្ទេសនាម ដែលមានសមត្ថភាពជំរុញលើកទឹកចិត្តឱ្យ មានការចូលរួមយ៉ាងទូលំទូលាយ៕

ដោយ ជួន សុជាតិ