គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជុំវិញកិច្ចការចុះឈ្មោះបោះឆ្នោត

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ៖ អ៊ី កនិកា

ភ្នំពេញ៖     គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចហៅកាត់ថា គ.. បានបើកកិច្ចជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង នីតិវិធីចុំឈ្មោះបោះឆ្នោត នៅឃុំ សង្កាត់ ។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១ ខែតុលានេះ នៅទីស្តីការគ..ប ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម  អនុប្រធាន គ.ជ.ប .ព្រមទាំងមានអ្នកចូលរួមតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ តំណងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន និង អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ។

 

គោលបំណងនៃ កិច្ចប្រជុំនេះ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង នីតិវិធីចុះឈ្មោះបោះឆ្នោត នៅឃុំ សង្កាត់ និង ការបញ្ជូន ទិន្នន័យមក គ. ជ. ប ។ ម៉្យាងវិញទៀត ដើម្បីឆ្លើយបំភ្លឺ ទៅនឹង មតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម ។

 

        យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត  នឹង ប្រពឹត្តទៅពីថ្ងៃ ទី០១ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨៕