លោកលីចន្ថា តំណាងឯកឧត្តមអគ្គនាយកវិទ្យុជាតិកម្ពុជានាំយកថវិកា និងគ្រែអ្នកម្ងឺជូនមន្ទីរពេទ្យគន្ធបុផ្ផា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ៖ លោកលីចន្ថា តំណាងអគ្គនាយកវិទ្យុជាតិកម្ពុជាដឹកនាំសប្បុរសជននាំយកថវិកា និងសម្ភារៈមួយចំនួនដើម្​បី​ផ្តល់ជួនមន្ទីរពេទ្យគន្ធបុផ្ផាដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនាំយកថវិកានិងគ្រែ អ្នកម្ងឺជួនមន្ទីរពេទ្យគន្ធបុផ្ឆា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ លោកលី ចន្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា តំណាងឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​​ជាអគ្គ​នាយក​វិទ្យុ​ជាតិបានមានប្រសាសន៍ថា ថវិកាដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុផ្ផានៅពេលនេះ មានចំនួន១០០០ដុល្លារ​សហរដ្ឋអាមេរិក គ្រែអ្នកជម្ងឺចំនួនមួយ និងសម្ភារៈមួយចំនួនទៀត។

លោកបន្តថា ជំនួយនេះ បានមកពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន និងលោកអ៊ឹង ជាយូ និងអ្នកស្រីតាំង​​លីប៊ួយ  លោក ឈុនលីណេង និងលោកស្រី អ៊ឹង ប៊ុនស៊ីរស់នៅរាជធានីភ្នំពេញ។

អ្នកស្រី អ៊ឹង ប៊ុនស៊ីង បានបង្ហាញគោលគោលបំណងថា ការលះបងជំនួយនៅពេលនេះ ដើម្បីចូលរួមចំណែក​​ជាមួយរាជ​រដ្ឋា​ភិ​បាល និងសប្បុរសជននានាធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគុន្ធបុផ្ឆាដំណើការទៅមុខជារៀងរហួតព្រោះមន្ទីរពេទ្យនេះ បាន​​ជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ ម៉្យាងវិញទៀតដើម្បីឧទ្ទិសដល់បុព្វការីជន ជីដូនជីតា ដែលបានចែកឋា​​នទៅ​​កាន​​់​លោកខាងមុខឲ្យទទួលបាននូវផលបុណ្យដែលកូនចៅបានផ្តល់ជួនតាមរយៈអំពើល្អមួយនេះ។

សំឡេង៖« និយាយទៅឃើញក្មេងៗឈឺច្រើន និងជួបការលំបាក់យើងចង់ជួយពួកគាត់ ។ ម្យ៉ាងវិញទៀតក៏ដើម្បី​​ឧទិ្ទស​ផលបុណ្យដល់ បុព្វការីជន និងអ្នកម្តាយដែលបានស្លាប់កាលពីពេលថ្មីៗនេះ  »។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកលីចន្ថា ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃ​មន្ទីរពេទ្យគន្ធបុផ្ផាផងដែរ ពី​គម្រោង​ផ្តល់ជំនួយដល់អាណាព្យាលបាលកុមារដែលមកសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុផ្ផានេះ នៅជាជំហ៊ានទី២​​ក្នុង​​ឱកាស​​ពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខ៕

គ្រែអ្នកជម្ងឺដែលផ្តល់ជួនមន្ទីពេទ្យគន្ធបុផ្ឆា