ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិព័ណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២នៅដើមខែតុលាឆ្នាំ២០១៨ខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

          ភ្នំពេញ ៖ក្រសួងទេសចរណ៍សហការជាមួយវិស័យឯកជនគ្រោងនឹងរៀបចំពិព័ណ៌ទេសចរណ៍កម្ពុជា​អន្តរជាតិ​ឆ្នាំ​​២០១៨លើកទី២នាពេលខាងមុខដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា​​ទៅកាន់ទីផ្សារទេសចរណ៍​​​អន្តរជាតិកាន់​តែទូលំទូលាយ។

          ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបរៀបចំពិព័ណ៍ទេសចរកម្ពុជាអន្តរជាតិឆ្នាំ២០១៨លើកទី២ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨នេះនៅទី ស្តីការក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមាន​ប្រសាសន៍ថា ពិព័ណ៍ទេសចរកម្ពុជាអន្តរជាតិឆ្នាំ២០១៨លើកទី២នេះ គ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែតុលាខាងមុខ​នៅរាជធានី​ភ្នំពេញ។

 

ឯកឧត្តម​បន្តថា ពិព័ណ៌នេះ នឹងដាក់តាំងបង្ហាញផលិតទេសចរ សេវាកម្មទេសចរណ៍ផ្សេងៗ​ពីសំណាក់ម្ចាស់​​សណ្ឋាគា ផ្ទះសំណាក់ តំណាងសហគមន៍នានាទូទាំងប្រទេស​​។ ជាមួយគ្នានោះ ក្រសួងក៏គ្រោងនឹងអញ្ជើញ​​ភ្ញៀវជាមិត្តក្នុងតំបន់អាស៊ាន និងនៅលើពិភពលោកមួយចំនួនទៀតឲ្យចូលរួមក្នុងពិធីនេះផងដែរ។

 ឯកឧត្តម អំពាវនាវឲ្យអ្នកពាក់ព័ន្ធដែលមានសេវាទេសចរណ៍ទាំងអស់អញ្ជើញមកចូលរួមពិព័ណ៌នេះ ដើម្បីបង្ហាញផលិតផលរបស់ខ្លួនទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

            សូមបញ្ជាក់ថា ក្រសួងទេសចរណ៍សហការជាមួយវិស័យឯកជន ធ្លាប់បានរៀបចំពិព័ណ៌កម្ពុជា​​អន្តរជាតិ​​នេះ ចំនួន១លើកប្រកបដោយភាពជោគជ័យម្តងរួចហើយនៅខេត្តសៀមរាបកាលពីចុងឆ្នាំ២០១៧កន្លង​មក​ដោយ​​មាន​​ការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ៕