អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញអំពាវឲ្យប្រជាពលរដ្ឋគោរព និងការពាររដ្ឋធម្មនុញ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកចេមហួត

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញស្នើឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធតត្រូវគោរព និងការពារ រដ្ឋធម្មនុញ នៃព្រះរាជណាចក្រកម្ពុជាដែលជាច្បាប់កំពូលជាតិដើម្បីឲ្យកម្ពុជាមាន នីតិរដ្ឋពេញលេញ និងប្រជាពលរដ្ឋក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ក្នុងសន្និសីទសាព័ត៌មាននៅក្រុមប្រឹក្សាធម្មនុញ នារសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម តាំងរតនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញមានប្រសាសន៍ថា ការគោរព្ធតាមរដ្ឋធម្មនុ គឺប្រជាពលរដ្ឋ ខ្មែរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍សិទ្ធិ សេរីភាពដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ ព្រោះសិទ្ធិសេរីភាព កាតព្វកិច្ចគឺជារឿងដាច់ដោយឡែកពីគ្នា។

ឯកឧត្តមបន្តថា រដ្ឋធម្មនុញកម្ពុជាបានផ្តល់ជួនពលរដ្ឋខ្មែរគ្រប់រូប នូវសិទ្ធិសេរីភាពចំបងៗរួមមាន៖ សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិសង្គម សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិវប្បធម៌ជាដើម។

សំឡេង៖«ប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធ…ដើម្បីការភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង» ការអំពាវបែបនេះ ស្របពេលដែលកម្ពុជាប្រារព្ធខួបលើកទី២៥ ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៤ កញ្ញា ឆ្នាំ ១៩៩៣ -ថ្ងៃទី២៤ កញ្ញា ឆ្នាំ ២០១៨។

ឯកឧត្តម អគ្គលេខាធិការ ក្រុមប្រឹក្សាធម្មនុញ បញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញចំនួន៨លើករួចមកហើយ គឺលើកទី១-បានធ្វើវិសោធនកម្មនៅឆ្នាំ១៩៩៤ លើកទី២ នៅឆ្នាំ១៩៩៩ ទី៣ ឆ្នាំ២០០១ ទី៤ ឆ្នាំ២០០៥ ទី៥ ឆ្នាំ២០០៦ ទី៦ក្នុងឆ្នាំ២០០៧ ទី៧ នៅឆ្នាំ២០១៤ និងលើកទី៨នៅឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ អាចធ្វើទៅបានលុះ តែមានការគាំទ្រពីតំណាងរាស្រ្តសំឡេង១ភាគ៤ ស្នើទៅព្រះមហាក្សត្រ ហើយបន្ទាប់មកទ្រង់នឹងពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាធម្មនុញ ដើម្បីសម្រេចថា អាចធ្វើបានឬមិនបាន ព្រោះមានតែក្រុមប្រឹក្សាធម្មនុញតែមួយគត់ទើបមានសិទ្ធិលើករណីនេះ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ នេះត្រូវផ្អែកលើមូលដ្ឋានសំខាន់បី គឺទី១- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ មិនត្រូវប៉ះពាល់ដាច់ខាតទៅលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ទី២- មិនត្រូវប៉ះ ពាល់ ដាច់ខាតលើប្រព័ន្ធប្រជាធិ បតេយ្យសេរីពហុបក្ស និងទី៣- មិនអាចធ្វើបានឡើយនៅពេលដែលកម្ពុជាបាន ប្រកាសដាក់ក្នុងគ្រាអាសន្ន៕