ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាននៅតែបន្ដយកចិត្តទុកដាក់ចំពោះមន្ដ្រីនិវត្តន៍ជនគ្រប់រូប

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ និងលោក ចន ណារិទ្ធ៖

រដ្ឋមន្ដ្រីក្រសួងក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាននៅតែបន្ដយកចិត្តទុកដាក់ចំពោះមន្ដ្រីចូលនិវត្តន៍គ្រប់រូប តាមរយះការរៀបចំឲ្យមានការជួបជំសំណេះសំណាល ដើម្បីសម្ដែងការដឹងគុណដល់និវត្តន៍ជនគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក។

នៅពិធីជួូបសំណេះសំណាលជាមួយនិវត្តន៍ជន នៅក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានថ្លែងថាបើទោះជាមន្ដ្រីដែលបានចូលនិវត្ដន៍ក៏ដោយ ក្រសួងនៅតែបន្ដយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ និវត្តន៍ជនគ្រប់រូបដោយសារពួកគាត់បានប្រឹងប្រែងបំពេញការងារកន្លងមក។

ឯកឧត្តម រដ្ឋមន្ដ្រីបានបន្ដថា ក្រសួងព័ត៌មានបានរៀបចំឲ្យមានពិធីសំណេះណាលជាមួយ និវត្តន៍ជនគ្រប់រូបនេះគឺដើម្បីបន្ដទំនាក់ទំនង ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោក ពាន់ សូ ជាអតីតមន្ដ្រីបំរើការនៅវិទ្យុជាតិ FM 96 បានប្រាប់ឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ដែលថ្នាក់ដឹកនាំនៅតែបន្ដកចិត្តទុកដាក់ចំពោះនិវិត្តន៍ជនគ្រប់រូប បើទោះបីជាពួកគាត់បានចូលនិវត្តន៍ក៏ដោយ។

សូមបញ្ជាក់ថា និវត្តន៍ជនដែលបានចូលរួមក្នងពិធីជួបសំណេះណាលជាមួយឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានចំនួន 376 នាក់ ដែលម្នាក់ៗទទួលបានថវិការចំនួន ដប់ម៉ឺននរៀន អង្ករ ២៥គីឡូក្រាម និងឃីតមួយកញ្ចប់។