កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី​ធ្វើកិច្ចប្រជុំកំពូលស្តីអំពី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ិន និងប្រធានាធិបតីឥណ្ឌូណេស៊ី​លោក យូកូ វីដូដូ បានគ្រោងនឹងធ្វើកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាពីមធ្យោបាយក្នុងការ​បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់នៃប្រទេសរបស់ពួកគេ។

លោក វីដូដូ បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ ស្តីអំពីដំណើរទស្សនកិច្ចផ្លូវ​រដ្ឋចំនួនបីថ្ងៃ​ដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ដែលបានខកខានទៅកាន់ប្រទេស​របស់លោក កាលឆ្នាំកន្លងទៅ។​មេដឹកនាំទាំងកាលពីពេលនេះ បានជួបប្រជុំគ្នា​នៅទីក្រុង​ហ្សាការតា កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ នៅក្នុងអ្វីដែលពួកគេ បានព្រមព្រៀងគ្នាក្នុងការបង្កើន​កិច្ចទំនាក់ទំនងមិត្តភាពទ្វេភាគីនៃប្រទេសទាំងពីររបស់ពួកគេ ឱ្យឈានដល់ភាពជាដៃគូ​យុទ្ធសាស្រ្តពិសេសមួយ។

ការិយាល័យប្រធានាធិបតី ចេអុងវ៉ាដា បាននិយាយកាលពីពេលមុននេះថា នៅកិច្ច​កំពូល​នាពេលឆាប់ៗនេះ មេដឹកនាំទាំងពីរ​បានគ្រោងនឹងពិភាក្សាគ្នា ពីមធ្យោបាយជាក់ស្តែង​ដើម្បីពង្រឹង​ភាពជាដៃគូយុទ្ធសាស្រ្តពិសេស របស់ប្រទេស ។

មេដឹកនាំទាំងពីរបានគ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នា​ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការ​ជំរុញ​កិច្ច​សហ-ប្រតិបត្តិការក្នុងតំបន់​នៅឯកិច្ចប្រជុំមួយ នៅការិយាល័យ ចេអុងវ៉ាដា។ លោក មូន មិនបានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មីរបស់លោក ក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំកន្លងទៅ ដោយ​ស្ថិត​នៅក្រោមអ្វីដែលលោក​បានស្វែងរកដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង កាន់តែទូលាយ​នូវ​ចំណងការទូត និងសេដ្ឋកិច្ចរបស់ប្រទេសរបស់លោក​ ជាមួយបណ្តាប្រទេសនៅអាស៊ីភាគ​អាគ្នេយ៍ ជាពិសេស ប្រទេសឥណ្ឌា ព្រមទាំងគ្រប់ប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយ​រួមបញ្ចូលទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យាថា នឹងធ្វើកិច្ចខិតខំប្រឹងប្រែង​ឱ្យជិតដល់ទ្វេដង​សម្រាប់ពាណិជ្ជកម្មនៃប្រទេសរបស់លោក ជាមួយបណ្តាប្រទេសអាស៊ានឱ្យដល់ ២០០​ប៊ី​លាន​ដុល្លារអាមេរិក​នៅដំណាច់ឆ្នាំ២០២០។
ការិយាយល័យ ចេអុងវ៉ាដា បាននិយាយថា ជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក វីដូដូ នេះដែរ ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រទេសអាស៊ានលើកដំបូង​ ក្នុងការផ្លាស់ប្តូរ​ទស្សនកិច្ចគ្នាទៅវិញទៅមក​ដោយមេដឹកនាំរបស់ពួកគេជាមួយប្រទេសកូរ៉េខាងត្បូង ចាប់តាំង​ពីលោក មូន បានឡើងកាន់ដំណែង​កាលពីខែ​ឧសភា ឆ្នាំ២០១៧៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )