សមាជិកសភាកំពូលចិនប្រគល់លិខិតរបស់លោក ស៊ី ដល់មេដឹកនាំកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — សមាជិកសភាកំពូលរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យនេះបានប្រគល់លិខិតដែលមានចុះ ហត្ថលេខាពីអគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន( CPC) នឹងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង( Xi Jinping ) ដល់លោក គីម ជុងអ៊ុន ( Kim Jong un ) ប្រធានគណបក្សពលករកូរ៉េ(WPK) នឹងជាប្រធានគណៈកម្មការកិច្ចរដ្ឋរបស់ប្រទេសកូរ៉េខាងជើង ។

លោក លី សានស៊ូ ( Li Zhanshu ) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាល CPC នឹងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិកំពុងធ្វើទស្សន កិច្ចកូរ៉េខាងជើង ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ធ្វើជាតំណាងពិសេសរបស់លោក ស៊ី ទៅចូលរួមសកម្មភាពនានា ដែលកត់សម្គាល់ខួបលើកទី៧០នៃការបង្កើតកូរ៉េខាងជើង ។

លោក ស៊ី បាននិយាយនៅក្នុងលិខិតនោះថា កូរ៉េខាងជើងនៅក្រោមការដឹកនាំជាបន្តបន្ទាប់ របស់ លោក គីម អ៊ីលស៊ុង , លោក គីម ជុង អ៊ីល និងលោក គីម ជុងអ៊ុន បានធ្វើឱ្យសម្រេចបានជាវិសាមញ្ញ ក្នុងទិសដៅនៃការកសាងលទ្ធិសង្គមនិយមក្នុងពេល៧០ឆ្នាំ កន្លងទៅនេះ ។

លោក ស៊ី បាននិយាយថា បច្ចុប្បន្នការកសាងលទ្ធិសង្គមនិយមរបស់កូរ៉េខាងជើងបានប្រកាន់យកនូវរូបរាងថ្មីមួយនៅក្នុងវិស័យផ្សេងៗ នៅពេលដែលប្រទេសនេះប្រមូលផ្តុំទៅលើការអភិវឌ្ឍសេដ្ឋកិច្ច នឹងការធ្វើឱ្យល្អប្រសើរការចិញ្ចឹមជីវិតរបស់ប្រជាជន នៅក្រោមការដឹកនាំរបស់លោក គីម ជុង អ៊ុន ។

លោក ស៊ី បាននិយាយនៅក្នុងលិខិតនោះថា វាជានយោបាយដែលគ្មានការផ្លាស់ប្តូរមួយរបស់ CPC និងរដ្ឋាភិបាលចិន ដើម្បីការពារ,ពង្រឹងនិងអភិវឌ្ឍន៍នូវទំនាក់ទំនងចិន-កូរ៉េខាងជើង ។ ដោយកត់សម្គាល់ថា ខួបនៃការបង្កើតលើកទី៧០នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់កូរ៉េខាង ជើងនោះ លោក ​លី បាននិយាយថា លោកប្រធានាធិបតី ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិ ការណ៍នេះ នឹងបានបញ្ជូនគណៈប្រតិភូមួយទៅព្យុងយ៉ាង ដើម្បីបញ្ជូនការអបអរសាទរយ៉ាងកក់ក្តៅរបស់ ប្រទេសចិន។

លោក គីម បានសំដែងនូវការសាទររបស់លោក ចំពោះលិខិតរបស់លោក ស៊ី ព្រមទាំងបានស្នើ ដល់លោក លី ឱ្យពាំនាំនូវការគោរពនិងការជូនពរដ៏បវរដល់លោក ស៊ី ។ លោក គីម ​បាននិយាយថា មិត្តភាពជាប្រពៃណីដែលបានបង្កើតឡើងនឹងដែលបានថែទាំងដោយ ពួកមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ គឺជារតនសម្បតិ្តដែលមានតម្លៃបំផុត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )