ប្រទេសចិន នឹងប្រារព្ធពិធីតាំងពិព័រណ៌ការច្នៃប្រឌិតថ្មីផ្នែកអប់រំ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — តាមអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា ប្រទេសចិននឹងធ្វើការរៀបចំពិព័រណ៌អប់រំ​ប្រចាំឆ្នាំមួយនាខែវិច្ឆិកាខាងមុខនេះ ដោយដាក់បង្ហាញនូវការច្នៃប្រឌិតថ្មីៗ ព្រមទាំងមាន​ការអញ្ជើញចូលរួមពីសាលារៀននានា បណ្តាក្រុមហ៊ុន​ អង្គការក្រៅរដ្ឋាភិបាល និងឯកជន​នានា​ឱ្យចូលរួមផងដែរ។

លោក វ៉ាង ស៊ូជុន ប្រធានគណៈកម្មាការរៀបចំពិព័រណ៌នេះបាននិយាយថា ពិព័រណ៌​ការច្នៃប្រឌិតថ្មីផ្នែកអប់រំ​របស់ប្រទេសចិនលើកទី៤ គ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងស៊ូហៃ ខេត្ត​ហ្គាងដុង​ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ដោយបង្ហាញនូវវេទិកា ការដាក់តាំង សិក្ខាសាលា និងការប្រកាសពីដំណើរការ ដែលជាប់ទាក់ទងទៅនឹង​គម្រោង ឬកម្មវិធីប្រមាណជាង ៣០០០។ លោកបាននិយាយទៀតថា ពិព័រណ៌នេះបានផ្តូចផ្តើមគំនិត​ដោយ​សាកលវិទ្យាល័យប៉េកាំង​កាលពីឆ្នាំ២០១៥ បានក្លាយជាគំរូដ៏សំខាន់មួយ​សម្រាប់ផ្នែក​អប់រំរបស់ប្រទេសចិន​ដើម្បីបំផុសនូវគំនិតថ្មីៗ និងការផ្សព្វផ្សាយវិធីសាស្រ្តអប់រំល្អៗ ឱ្យដល់​សាលារៀននៅទូទាំងប្រទេស ។

លោកបាននិយាយបន្ថែមថា អ្នកចូលរួមនៅក្នុងពិធីពិព័រណ៍ឆ្នាំនេះ គឺគ្រោងផ្តោតជា​សំខាន់​លើ​ការលើកកម្ពស់ផ្នែកសីលធម៌ ការអភិវឌ្ឍជំនាញ ប្រព័ន្ធអ៊ិធឺណែតទ្វេដង​និងកំណែ​ទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង នៅក្នុងការអប់រំ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )