សហរដ្ឋអាមេរិករកឃើញភស្ដុតាងនៃការរៀបចំប្រើអាវុធគីមីរបស់ស៊ីរីនៅអីដលីប

វិទ្យុជាតិកម្ពុជា/​ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០៧.០៩.១៨)

អាមេរិក៖ ទីប្រឹក្សាអាមេរិកថ្មីទទួលបន្ទុកការងារប្រទេសស៊ីរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបានរកឃើញ​ភ័ស្តុតាងជាច្រើនដែលបញ្ជាក់ពីដំណើរការរៀបចំប្រើប្រាស់អាវុធគីមីដោយកងកម្លាំង រដ្ឋាភិបាលរបស់ប្រទេសស៊ីរីនៅតំបន់អ៊ីដលីប​ខណៈដែលលោកបានព្រមានពីហានិភ័យដែលអាចកើតមានឡើងពី​ការវាយលុកលើតំបន់បះបោរដ៏ធំចុងក្រោយរបស់ពួកឧទ្ទាមនេះ។

សេតវិមានបានព្រមានថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយតបយ៉ាងឆាប់រហ័ស
ប្រសិនបើកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីប្រើអាវុធគីមីនៅក្នុងការវាយលុក ។

ទីប្រឹក្សាថ្មីរបស់សហរដ្ឋអាមេរិកបានបន្តទៀតថាការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនិងស៊ីរីព្រមទាំងការប្រើអាវុធគីមីអាចនឹងបង្ខំឱ្យមានជនភៀសខ្លួនយ៉ាងច្រើនចូលទៅក្នុងប្រទេសទួរគីភាគអាគ្នេយ៍ឬតំបន់នានានៅក្នុងប្រទេសស៊ីរីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទួរគី។

ប្រធានាធិបតីស៊ីរីលោកបាស្សាអាល់អាសាដបានប្រមូលកងទ័ពនិងកងកម្លាំងសម្ព័ន្ធមិត្តរបស់គាត់នៅជួរមុខនៅភាគពាយ័ព្យហើយយន្តហោះរបស់រុស្ស៊ីបានចូលរួមការទម្លាក់គ្រាប់បែករបស់ពួកឧទ្ទាមនៅទីនោះក្នុងការផ្តើមធ្វើបាប។