អូស្ត្រាលីនិងញ៉ូវហ្សេឡេនដាក់ពង្រាយយន្តហោះចម្បាំងនៅប្រទេសជប៉ុនដើម្បីជួយពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៧.០៩.១៨)

ជប៉ុន៖ ប្រទេសអូស្ត្រាលីនិងញ៉ូវហ្សេឡេនបាននិយាយនៅថ្ងៃសុក្រនេះ
ថារដ្ឋាភិបាលរបស់ប្រទេសទាំងពីរបានដាក់ពង្រាយយន្តហោះចម្បាំងចំនួន ៣ គ្រឿង​ ដើម្បីល្បាតសមុទ្រ
នៅក្បែរប្រទេស ជប៉ុនដើម្បីជួយដល់កិច្ចប្រឹងប្រែង​ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលី​
បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអូស្ត្រាលីនឹងបន្ថែមយន្តហោះល្បាតសមុទ្រ ​
ពីរគ្រឿងដើម្បីធ្វើការឃ្លាំមើលដែនសមុទ្រ រួមជាមួយយន្តហោះដែល​បានដាក់ពង្រាយកាលពីដើមឆ្នាំនេះ។

ចំពោះឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់​
ក៏បាននិយាយថារដ្ឋាភិបាលរបស់លោកក៏កំពុងដាក់ពង្រាយយន្តហោះ​របស់កងទ័ពអាកាស
ដើម្បីអនុវត្តការល្បាត​ដែនទឹកអន្តរជាតិ​ផងដែរ ។