ក្រុមប្រឹក្សាសន្តិសុខនៃសម្ព័ន្ធមិត្តសហភាពអឺរ៉ុបព្រួយបារម្ភសកម្មភាពយោធារបស់ស៊ីរីនិងរុស្ស៊ីនៅតំបន់អីដលីប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០៧.០៩.១៨)

អឺរ៉ុប៖ កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រឹក្សាសន្តិសុខនៃសម្ព័ន្ធមិត្តសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះសកម្មភាពយោធាដែលកំពុងកើនឡើងរបស់ស៊ីរីនិងរុស្ស៊ីនៅក្នុងតំបន់ អ៊ីដលីប ​នៃប្រទេសស៊ីរីភាគពាយព្យ ។

បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំស៊ុយអ៊ែតបាននិយាយថាជម្លោះនៅក្នុងប្រទេសស៊ីរីបានបណ្តាលឱ្យមនុស្សរាប់លាននាក់ត្រូវបង្ខំឱ្យរស់នៅក្រោមការឡោមព័ទ្ធឬចាកចេញពីប្រទេសរបស់ខ្លួន ។

ប្រទេសលោកខាងលិចបានចោទប្រកាន់កងកម្លាំងស៊ីរីក្នុងការធ្វើផែនការវាយប្រហារនេះ
ខណៈដែលប្រទេសរុស្ស៊ីបាននិយាយថាទាំងអស់នោះគឺជាសកម្មភាពរបស់ពួកឧទ្ទាមស៊ីរីដែលបានរៀបចំតែប៉ុណ្ណោះ ។សម្ព័ន្ធមិត្តសហភាពអឺរ៉ុបមានប្រទេសចំនួន 8 ចូលរួមដូចជា បារាំងអង់គ្លេស ណេតដឺឡេន ស៊ុយអែត ប៉ូឡូញបែលហ្សិក អាល្លឺម៉ង់និងអ៊ីតាលី។