ស្លាប់៩នាក់នឹងរបួស៣០០នាក់ក្នុងការរញ្ជួយដីដ៏ខ្លាំងនៅហុកកៃដូរបស់ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ប៉ូលិសនិងពួកមន្ត្រីជួយសង្គ្រោះក្នុងស្រុកបាននិយាយថា មនុស្ស៩នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ នឹង៣០០នាក់របួស បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានធ្វើឱ្យរញ្ជួយអាណាខេត្តហុកកៃដូភាគខាង ជើងបំផុតរបស់ប្រទេសជប៉ុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ពួកអាជ្ញាធរក្នុងស្រុកបាននិយាយថា មនុស្សប្រហែល៣០នាក់នៅតែកំពុងបាត់ខ្លួននៅឡើយក្នុង ខណៈមានការរញ្ជួយដីនោះ ដោយមនុស្សជិត ២.០០០ នាក់ទៅជ្រកកោននៅក្នុងជម្រកជម្លៀសគ្រាអាសន្ន ដែលបានបង្កើតឡើងនៅឯកន្លែងជាង ៤០០ ។

ពួកមន្ត្រីបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងដែលមានទំហំដំបូង៦,៧ ដែលគេបានវាស់ឃើញជា អតិបរមា ៧ នៅលើជញ្ជីងអាំងតង់ស៊ីតេនៃការរញ្ជួយដីនោះ បានធ្វើឱ្យរញ្ជួយអាណាខេត្តភាគខាងជើងបំផុតរបស់ជប៉ុន នៅម៉ោង៣:០៨នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលលំនៅដ្ឋានជាច្រើនត្រូវបានកប់ដោយសារការបាក់ដី ។

ដោយធ្វើឱ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះនោះ ក្រុមហ៊ុនថាមពលអគ្គិសនីហុកកៃដូ បាននិយាយថា គ្មានថាមពលទេនៅទូទាំងអាណាខេត្តភាគខាងជើងបំផុតនៃប្រទេសជប៉ុននេះ ហើយ លំនៅដ្ឋាន២,៩៥លានខ្នងគ្មានអគ្គិសនីប្រើប្រាស់ ។

ក្រុមនេះបាននិយាយថា វាអាចប្រើពេលទៅដល់មួយសប្តាហ៍ ដើម្បីស្តារថាមពលឱ្យបានទាំង ស្រុងឡើងវិញនៅក្នុងតំបន់សេវារបស់ខ្លួន ។ ក្រុមហ៊ុនក្នុងស្រុកនេះ ក៏បាននិយាយផងដែរថា លើសពីនេះទៀត លំនៅដ្ឋានរាប់រយពាន់ខ្នង គេរាយការណ៍ថា គ្មានការផ្ទត់ផ្គង់ទឹកទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)