រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អបអរសារទចំពោះសម្តេច ពញាចក្រី ហេង សំរិន​ជាប្រធានរដ្ឋសភានីតិកាលទី៦

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ចេម ហួត

ភ្នំពេញ៖សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារគង់សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជ​វាំង និងមន្ត្រីក្រោមឱវាទចូលរួមអបអរសារទចំពោះសម្តេច អគ្គមហាពញាចក្រី ហេង សំរិនដែលត្រូវបាន គាំទ្រពីរដ្ឋស ភាជាតិក្នុងការបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៦។

យោងតាមលិខិតផ្ញើរជួនសម្តេច អគ្គមហាពញាចក្រី ហេង សំរិន កាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០១៨បានឲ្យដឹងថា ព្រឹត្តិការណ៍ខាងលើជាសក្ខីភាពថ្មីមួយទៀត របស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណា ចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងពីការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត  និងសក្តានុពលដ៏ខ្លាំងក្លាបំផុត នាំមកនូវ ជោគជ័យដ៏ត្រចះត្រចង់ជូនរដ្ឋសភាជាតិ នងិការជឿជាក់ពីមជ្ឈដ្ឋាននៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចចៅហ្វាវាំង គង់សំអុលបានបញ្ជាក់ក្នុងសាលិខិតថា តាងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព្រះបរមរាជវាំង សូមគោរពជូនពរជ័យសិរីសួស្តី វិបុលសុខគ្រប់ប្រការ សូមសម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រម  ទាំងក្រុមគ្រួសារបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕