អាមេរិក និងកាណាដា​ បន្តធ្វើកិច្ចចរចាពាណិជ្ជកម្ម​ ដើម្បីដោះស្រាយនូវភាពខុសគ្នាលើ​ NAFTA

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃពុធ ក្រុមអ្នកចរចាមកពីអាមេរិក និងកាណាដា​បានបន្តកិច្ចចរចា​ផ្នែក​ពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីងតោន​ដើម្បីដោះស្រាយនូវភាពខុសគ្នារបស់ពួកគេ ស្តីអំពីកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើង(NAFTA) បន្ទាប់ពីភាគីទាំងពីរ​បានខកខាន ដើម្បី​ឈាន​ទៅដល់កិច្ចព្រមព្រៀងកាលពី សប្តាហ៍កន្លងទៅ។


រដ្ឋមន្រ្តីការបរទេសកាណាដា លោក Chrystia Freeland បានប្រាប់ពួកអ្នកព័ត៌មាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីងតោនថា ពួកមន្រ្តីរបស់យើង​បានបន្តធ្វើការងារនេះយ៉ាង​ស្វាហាប់ នឹងធ្វើការស្ថាបនាឡើងវិញកាលពីចុងសប្តាហ៍នេះ ហើយយើងកំពុងសម្លឹងមើលឆ្ពោះ​ទៅរកការស្ថាបនាកិច្ចពិគ្រោះយោបល់នានា នាពេលបច្ចុប្បន្ននេះ។

កិច្ចចរចាពាណិជ្ជកម្មនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា មិនមានភាពចាំបាច់ខាងផ្នែកនយោបាយទេ ក្នុងការរក្សា​ទុកប្រទេសកាណាដា​នៅក្នុងកិច្ចព្រមព្រៀង NAFTA ថ្មីមួយនោះ។
លោក ត្រាំ បាននិយាយនៅក្នុងបណ្តាញសង្គម Twitter របស់លោកថា ប្រសិនបើយើង​មិន​ធ្វើឱ្យមានកិច្ចព្រមព្រៀងដោយយុត្តិធម៌មួយសម្រាប់អាមេរិក បន្ទាប់ពីមានការរំលោភ​បំពាន​ជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកាណាដានឹងត្រូវចាកចេញ ដោយគម្រាមកំហែង​ដល់ទីបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី ដែលមានអាយុប្រមាណជា២៤ឆ្នាំកន្លង​មក​នោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )