រដ្ឋសភាប្រកាសសុពលភាពតំណាងរាស្ត្រទាំង១២៥រូប

វិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត និងលោកវ៉ាងភក្តី
ភ្នំពេញ៖សម្តេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាអាយុចាស់ជាងគេ ក្នុងចំណោមសមាជិករដ្ឋសភាទាំង១២៥រូប បានដឹកនាំប្រកាសសុពលភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាទាំង១២៥ ដើម្បីត្រៀមទៅស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំងនៅល្ងាចថ្ងៃទី៥ ខែកញ្ញានេះ មុននឹងឈានទៅចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត សម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
ក្រោយពីស្បថចូលកាន់តំណែងរួច រដ្ឋសភានឹងបន្តប្រជុំនៅថ្ងៃបន្ទាប់ គឺព្រឹកថ្ងៃទី៦ ខែកញ្ញាស្អែកនេះ ដើម្បីបោះឆ្នោត ជ្រើសតាំងប្រធាននិងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅ៕