អាជ្ញាធររាជធានីភ្នំពេញសុំការសហការពីម្ចាស់សេវាកម្មវិស័យទេសចរណ៏ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកអួងវុធ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សុំឲ្យម្ចាស់សណ្ឋាគារ ភោជនីយដា្ឋន អាហារដ្ឋាន ក្លឹមកំសាន្ត ខារ៉ាអូខេ ផ្ទះ​សំណាក់ និងម្ខាស់សេវាកម្មទេសចរណ៏ទាំងអស់ចូលរួមជួយទប់ស្តាត់គ្រឿង​​ញៀន​​ជាមួយអាជ្ញាធរ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន។

ក្នុងកិច្ចប្រជុំ ស្តីពីការណែនាំ និងលុបបំបាត់ការប្រើប្រាស់ ការជួញដូរ ការចែកចាយគ្រឿងញៀ​​នតាមបណ្តា​​ក្លឹម​​កំសាន្ត ​និងអាជីវកម្មក្នុងវិស័យទេសចរណ៏នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ សីហា នៅសាលារាជធានី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា គ្រប់ម្ចាស់អាជីវកម្មក្នុង​​វិស័យទេសចរណ៍​​ទាំងអស់សូមរាយការ និងផ្តល់ព័ត៌​មាននៅពេលឃើញមុខសញ្ញាប្រើប្រាស់ ជួញដូគ្រឿងញៀន​​ដើម្បីកម្លាំងមាន​សមត្ថ​កិច្ចចាត់វិធានការតាមផ្លូវច្បាប់។

 លោកបន្តថា បញ្ហាគ្រឿងញៀននេះ មិនមែន ជាការងាររបស់អង្គភាព ស្ថាប័នឬរបស់នណាម្នាក់នោះទេ​គឺជាការ​ងារ​​ទាំងអស់គ្នា ដែលទាមទារមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ពីម្ខាស់អាជីកម្មដ្ឋាន។

លោកថា រហូតមកដល់ពេលនេះ ស្ថានភាពគ្រឿងញៀននៅរាជធានីភ្នំពេញ នៅតែក្លាយជាបញ្ហាប្រឈមខ្ពស់ និងមានភាពស្មុគស្មាញ រួម ទាំងការលួចលាក់ ការកែឆ្នៃ ការផលិត ការចរាចរណ៏ ការជួញដូរ ដែល​​បង្ករ​ឲ្យមាន​ការប៉ះ​ពាល់ធ្ងន់ធ្ងរ ដោយផ្ទាល់ និងដោយប្រយោលមកលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម។

 លោក វរៈសេនីយ៏ឯក អ៊ាង ធារិទ្ធ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជ​​ធានី​ភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធបទល្មើសគ្រឿងញៀនគំហ៊ុកចូលក្នុងរាជធានី​​ភ្នំពេញសព្វថ្ងៃ​​មានច្រក​សំខាន់ៗ​ចំនួន​៣​​គឺច្រកចូលផ្លូវគោកមកពីប្រទេសឡាវ ច្រកព្រលានយន្តហោះ និងតាមរយៈប្រៃសនីយ៏។

 លោក បន្តថា ដើម្បី ដោះស្រាយបញ្ហាគ្រឿងញៀនឲ្យបានទទួលជោគជ័យ និងឈានទៅលុប​បំបាត់បញ្ហាគ្រឿង​ញៀន​ទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចបើដឹងបើឃើញ និងឮហើយត្រូវ​រាយការណ៏​ជូន​សមត្ថកិច្ចបន្ទាន់។

ក្នុងនោះ ប្រសិនបើម្ចាស់សេវាកម្មទេសចរណ៍ មានការលាក់លៀមជាមួយជនល្មើស គឺម្ចាស់ទីតាំងត្រូវ​​មានទោស​ស្មើ​នឹ​ងបទសម្រួល។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៏ទាំងអស់ ជាង៥០០ទីតាំង ដែល​កំពុងដំណើរការប្រកបមុខរបររកស៊ី ហើយមន្ទីរទេសចរណ៏កំពុងណែនាំអោយមកធ្វើកិច្ចសន្យានេះ៕