ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារខេត្តតាកែវ បង្ហាញពីយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

វិទ្យុជាតិកម្ពុជាៈ អត្ថបទលោកចេម ហួត
ភ្នំពេញ៖ ឯកឧត្តមសួសយ៉ារ៉ា សមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកបុរីជលសារខេត្តតាកែវ បានបង្ហាញពីយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរង  គ្រោះដោយទឹកជំនន់  ប្រមាណ ជាង៦០០គ្រួសា។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកបុរីជលសារ ខេត្តតាកែវ កាលពីនៅថ្ងៃទី២៨ខែសីហានេះ ឯកឧត្តមសួសយ៉ារ៉ា បានអំពាវនាវអាជ្ញាធរស្រុកណែនាំ  ប្រជាពលរដ្ឋឲ្យ  មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈចាំជួយអន្តរគមន៏ប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយទឹកជំនន់ និងខ្យល់  កន្ត្រាក់ ហើយប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ។

ឯកឧត្តម សមាជិសភា បានបញ្ជាក់ថាសម្តេចនិងថ្នាក់ដឹកនាំគណបក្សប្រជាជន តែងតែនៅជាមួយប្រជាជនគ្រប់  ពេល វេលាដែលប្រជាពលរដ្ឋជួបការលំបាក់។
ជាក់ស្តែងការផ្តល់អំណោយសង្គ្រោះបន្ទាន់នេះ គឺធ្វើការការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្រុៗការងារបាននាំយកនូវស្បៀងអាហារចំរុងមុងថ្នាំសង្កូវដើម្បីថែរក្សាសុខភាពមួយចំនួនយកផ្តល់ជូន ប្រជា ពលរដ្ឋជាង៦០០ គ្រួសារនៅស្រុកបុរីជលសារដែលជាការ យកចិត្តទុកដាក់ពីទុក្ខលំបាកជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានប្រាប់ប្រជាពលរដ្ឋថា ព្រះមហាក្សត្របានអញ្ជើញសមាជិសភាទាំង១២៥រូបដែលជាប់ឆ្នោត និងចូលធ្វើពិធី សម្បថនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ ២០១៨ ដើម្បីបំរើប្រជាពលរដ្ឋ។
ឯកឧត្តមសួសយ៉ារ៉ា បានសន្យាបន្តស្ថាបនា ផ្លូវបន្តរហូត ដល់ព្រំដែនប្រទេសវៀតណាម គឺជាផ្លូវបេតុង ដែលជា ចំណង ដៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដល់ប្រជាពលរដ្ឋនៅស្រុកបុរីជលសារ នាអាណត្តិរដ្ឋសភានីតិកាលទី៦នេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៏លើកឡើងថា,កំពស់ទឹកឆ្នាំនេះមានកំពស់ខ្ពស់ជាងឆ្នាំមុន១ម៉ែត្រ ដោយសារតែកាប្រែប្រួលនៃអាកាស ធាតុ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា,បន្ទាប់ពីទទួលបានជ័យ ជំនះយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការ  បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានផ្តល់ចំណង ដៃផ្លូវ មួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ២ដល់ព្រំប្រទល់ព្រំដែនប្រទេសវៀតណាម សម្រាប់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ  ស្រុកបុរីជលសារ ។

លោក ទុយ សុភ័ក្ត្រ អភិបាលស្រុកបុរីជលសារបានឲ្យដឹងថា,កំពស់ទឹកមានការកើនឡើងយ៉ាងគំហក់ ប៉ះពាល់ស្រូវប្រាំង ដីស្រែប្រជាពលរដ្ឋ ប៉ះពាល់ផ្ទះសម្បែងប្រជា ពលរដ្ឋចំនួន៦២០គ្រួសារ។ជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់ចំនួន៩គ្រួសារ ។ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង៦២០គ្រួសារ បានមកទទួលអំ ណោយ សង្គ្រោះបន្ទាន់និងការសួរ សុខ ទុក្ខពីសំណាក់ឯកឧត្តមសមាជិក សភាសួសយ៉ារ៉ា៕